ឥណ្ឌូនេស៊ី ដាក់គោលដៅផលិតរថយន្តឱ្យបាន ១,៦ លានគ្រឿង នៅឆ្នាំ ២០២៣ នេះ

អន្តរជាតិ

យោងតាមក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បានបង្ហាញនៅក្នុងពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួន គ្រោងនឹងផលិតរថយន្តឱ្យបាន ១,៦ លានគ្រឿង នៅក្នុងឆ្នាំ ២០២៣ នេះ ដែលជាតួលេខខ្ពស់ជាងរថយន្តចំនួន ១,៥ លានគ្រឿង ដែលបានផលិត នៅក្នុងឆ្នាំ ២០២២ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Dodiet Prasetyo មន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី ២៣ កុម្ភៈ កន្លងទៅថា បើទោះបីនៅតែមានភាពមិនច្បាស់លាស់ ជុំវិញការអភិវឌ្ឍទៅលើឧស្សាហកម្មរថយន្ត នាពេលអនាគតក៏ដោយ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងព្យាយាមធ្វើការជំរុញឧស្សាហកម្មនេះ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែមទៀត ។

គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ យ៉ាងហោចណាស់រថយន្តចំនួន ៤ សែនគ្រឿង ក្នុងចំណោមរថយន្តសរុប ១,៥ លានគ្រឿង ដែលបានផលិតក្នុងឆ្នាំ ២០២២ ត្រូវបាននាំចេញ ដោយភាគច្រើន ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត ។

ទន្ទឹមនឹងការកើនឡើងដ៏គួរឱ្យកត់សម្គាល់នេះ ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី ក៏កំពុងមានគោលដៅធំ ក្នុងការជំរុញផលិតកម្មរថយន្តរបស់ខ្លួន ឱ្យបានជាង ២ លានគ្រឿង នៅក្នុងឆ្នាំ ២០៣០ ខាងមុខ ៕