ប្រធានាធិបតីបេឡារុសធ្វើទស្សនកិច្ចទៅចិន តាមការអញ្ជើញពីប្រធានាធិបតី ស៊ី ជិនពីង

អន្តរជាតិ

ប្រធានាធិបតីបេឡារុស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរយៈពេលច្រើនជាង ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ កុម្ភៈ តាមការអញ្ជើញផ្ទាល់ពីប្រធានាធិបតីចិន ស៊ី ជិនពីង។ នេះបើតាមការចុះផ្សាយពី Japantimes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសពីដំណើរទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល​ទៅកាន់ប្រទេសចិន គឺធ្វើឡើង​ក្រោយ អាមេរិក​ចោទប្រកាន់ចិនថា មានបំណង​ចង់ផ្គត់ផ្គង់​សព្វាវុធ​ដល់​សម្ព័ន្ធមិត្ត​រុស្ស៊ី ខណៈ​ចិន​ច្រានចោល​ការ​ចោទប្រកាន់​ខាងលើ។

ដោយឡែក ប្រធានាធិបតីបេឡារុស​បាន​អះអាង​ថា ដំណើរទស្សនកិច្ចសារនេះទៅកាន់ប្រទេសចិន នឹងក្លាយជាឱកាស​ក្នុងការ​ជជែកគ្នាអំពី “ការឆ្លើយតបទៅនឹងបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងមជ្ឈដ្ឋានអន្តរជាតិទំនើប”។

ទន្ទឹមនឹងនោះ តាមរយៈការឆ្លើយឆ្លងតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសប្រទេស​ទាំង ២ គឺ Sergei Aleinik និងលោក Qin Gang បានសង្កត់ធ្ងន់ថា ចិនចង់ពង្រឹង​ទំនាក់ទំនង​រវាងប្រទេសទាំង ២ និង​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​បញ្ហាសង្គ្រាម​នៅ​អ៊ុយក្រែន៕