កាលពីថ្ងៃទី ២៦ កុម្ភៈកន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរបស់ចិន Fu Cong បាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។
យោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំ EU ទាំង ២ រូប អាចកើតមាននៅឆមាសទីមួយនៃឆ្នាំ ២០២៣ ខណៈលោក Fu បង្ហើបថា ចិនកំពុងត្រៀមខ្លួនទទួលមន្ត្រីជាន់ខ្ពស់របស់ EU ទាំង ២ រូប។
គួររំលឹកដែរថា មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបមិនសូវជាអំណោយផលប៉ុន្មានឡើយ ពោលអ្នកការទូតអឺរ៉ុបធ្លាប់ថ្កោលទោសចិនថា មិនព្រមអើពើនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន។
លោក Fu ក៏ធ្លាប់បង្ហើបកាលពីខែធ្នូដែរថា សង្គ្រាមនៅអ៊ុយក្រែនបានរុញច្រានឲ្យចិនធ្លាក់ក្នុងស្ថានការណ៍ដ៏លំបាកមួយ ជាមួយនឹងសហភាពអឺរ៉ុប៕