សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IFC ដែលជាផ្នែកមួយនៃធនាគារពិភពលោកបានបង្ហើបថា ពួកគេនឹងផ្ដល់មូលនិធិដល់ប្រទេសស្រីលង្កាប្រមាណ ៤០០ លានដុល្លារ ដើម្បីទុកប្រើប្រាស់លើការនាំចូលសំខាន់ៗ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពី CNA បានបន្ថែមថា ធនាគារឯកជន ៣ ដែលគ្រប់គ្រងលើការផ្ទេរប្រាក់ និងការនាំចេញច្រើនជាង ៣០% នៃស្រីលង្កា នឹងទទួលបានមូលនិធិខាងលើ រាប់បញ្ចូលទាំងការទិញថ្នាំសង្កូវ អាហារ និងជី។
កញ្ចប់មូលនិធិមួយនេះ នឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់ស្រីលង្កាក្នុងការស្ដារប្រទេសឡើងវិញ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុអាក្រក់បំផុតមិនធ្លាប់មាន រយៈពេល ៧ ទសវត្សចុងក្រោយ។
បន្ថែមពីនោះ IFC ក៏បង្ហើបទៀតថា ពួកគេនឹងខិតខំជួយដល់ស្រីលង្កាបន្ថែម ដូចជាបង្កើតគម្រោងទ្រទ្រង់រយៈពេលយូរសម្រាប់ក្រុមធនាគារនាថ្ងៃអនាគតជាដើម៕