វៀតណាម ដាក់គោលដៅកើបលុយឱ្យបាន ១ពាន់លានដុល្លារ លើការនាំចេញផលិតផលដូង ឆ្នាំនេះ

អន្តរជាតិ

យោងតាមសមាគមដូងវៀតណាម ថ្មីៗនេះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ការនាំចេញផលិតផលដូងរបស់ខ្លួន អាចនឹងមានការកើនឡើងរហូតដល់ ១ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ បន្ទាប់ពីទទួលបានប្រាក់ចំណូល ៩០០លានដុល្លាររួចទៅហើយ ពីការនាំចេញ កាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីនៃសមាគម បាននិយាយថា ប្រទេសវៀតណាម បានហក់ឡើងមកឈរនៅលំដាប់លេខរៀងទី ៤ នៅក្នុងតំបន់អាស៊ី ទាក់ទងទៅនឹងការនាំចេញដូងច្រើនបំផុត ។​

គួរឱ្យដឹងផងដែរថា ឧស្សាហកម្មកែច្នៃដូងរបស់វៀតណាម អាចបង្កើតផលិតផលបានប្រហែល ២០០ មុខ ដូចជាស្ករគ្រាប់ ធ្យូង ប្រេងដូង ខ្ទិះដូង និងកម្រាលព្រំ ជាដើម ក្រៅតែពីផ្លែដូងស្រស់ ។

ទន្ទឹមនឹងនេះ លោក Cao បាននិយាយថា សមាគមរបស់ខ្លួន បានធ្វើការវិនិយោគទៅលើបច្ចេកវិទ្យាផលិតកម្ម ដើម្បីធ្វើឱ្យផលិតផលមានគុណភាពតាម​ស្តង់ដា​អន្តរជាតិ និងអាចនាំចេញទៅកាន់ទីផ្សារធំៗជាច្រើន ។

ជម្រាបជូនផងដែរថា ប្រទេសវៀតណាម មានផ្ទៃដី ១៧៥ ០០០ ហិកតា សម្រាប់ដាំដុះដូង ដោយភាគច្រើន ស្ថិតនៅតំបន់ដីសណ្តមេគង្គ Cuu Long និងតំបន់ឆ្នេរសមុទ្រភាគកណ្តាល ខណ:របាយការណ៍ពីមុន បានបង្ហាញថាមានចំនួនជិត ៨០% នៃការដាំដុះសរុប ៕