លោកស្រី Franciose Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាងបំផុតលើលោក L’Oréal កំពុងបន្តបោះជំហានកាន់តែធំ ពោលបានឡើងមកដល់កៅអីលេខ ១០ នៃបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកបច្ចុប្បន្ន។
លោកស្រីក៏ជាស្ត្រីមានបំផុតលើលោក សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈទ្រព្យសម្បត្តិរបស់មេធំ L’Oréal ក៏នៅតែបន្តកើនឡើងជាប់ៗគ្នាផងដែរ។
យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា សម្រាប់បញ្ជីឈ្មោះមហាសេដ្ឋីស្រីមានបំផុតសព្វថ្ងៃ ឥតមានការកែប្រែឡើយ ពោលស្ត្រីមានទ្រព្យសម្បត្តិច្រើនបំផុតគឺមិនខុសគ្នាពីបញ្ជីមុនៗទេ។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីស្រីមានបំផុតលើលោក គិតត្រឹមថ្ងៃទី ០១ មីនា ២០២៣ ផ្អែកតាមរបាយការណ៍ចុះផ្សាយដោយ Forbes៖
១/ Franciose Bettencourt Meyers មានទ្រព្យសម្បត្តិប្រមាណ ៧៩,៥ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន L’Oreal
២/ Julia Koch មានទ្រព្យសម្បត្តិប្រមាណ ៥៩ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Koch Industries
៣/ Alice Walton មានទ្រព្យសម្បត្តិប្រមាណ ៥៨,៧ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Walmart
៤/ Jacqueline Mars មានទ្រព្យសម្បត្តិប្រមាណ ៣៨,៣ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Mars Incorporated
៥/ Miriam Adelson មានទ្រព្យសម្បត្តិប្រមាណ ៣៥,៦ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុនកាស៊ីណូ
៦/ Gina Rinehart មានទ្រព្យសម្បត្តិប្រមាណ ២៩ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Hancock Prospecting
៧/ Susanne Klatten មានទ្រព្យសម្បត្តិប្រមាណ ២៧,១ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន BMW និង Altana AG
៨/ Mackenzie Scott មានទ្រព្យសម្បត្តិប្រមាណ ២៥,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Amazon
៩/ Iris Fontbona មានទ្រព្យសម្បត្តិប្រមាណ ២២,៥ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Antofagasta PLC
១០/ Abigail Johnson មានទ្រព្យសម្បត្តិប្រមាណ ២១,៦ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Fidelity Investments