ប្រជាជនស្រីលង្កាចេញធ្វើកូដកម្ម ប្រឆាំងនឹងរដ្ឋាភិបាល

អន្តរជាតិ

បើកទំព័រខែថ្មីភ្លាម ប្រជាជនស្រីលង្កានាំគ្នាធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញផែនការសង្គ្រោះសេដ្ឋកិច្ចប្រទេសដែលកំពុងក្ស័យធន រហូតដល់ថ្នាក់បិទមន្ទីរពេទ្យ ធនាគារ និងកំពង់ផែជាបន្ទាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រធានាធិបតី Ranil Wickremesinghe កំពុង​ប្រឈម​នឹងការរិះគន់ជាសាធារណៈធ្ងន់ធ្ងរ ចំពោះការតំឡើងពន្ធ និងកាត់បន្ថយការចំណាយ​នានា ដើម្បីធានាបាន​នូវកញ្ចប់ជំនួយពី IMF។

ការកាត់បន្ថយការចំណាយរបស់រដ្ឋ និងតំឡើងពន្ធដ៏សំបើម ធ្វើឲ្យប៉ះពាល់ដល់ចំណូល​នៃ​ប្រជាជន​ស្រីលង្កា ជាពិសេសគឺបុគ្គលិកធនាគារ មន្ទីរពេទ្យ និងបុគ្គលិកនានា រហូតបង្ក​ឲ្យកើត​មានជា​កូដកម្ម​ដ៏ធំ។

ជាការឆ្លើយតបនឹងកូដកម្មដែលកំពុងកើតមាន ប្រធានាធិបតីស្រីលង្កា​បាន​ប្រើអំណាច​ផ្ដាច់មុខ​របស់ខ្លួន បញ្ជាឲ្យមានការ​បង្ក្រាប​ក្រុមកូដកម្ម និង​ព្រមានឲ្យ​ពួកគេត្រឡប់ទៅធ្វើការធម្មតាវិញ ជាពិសេសគឺបុគ្គលិករដ្ឋ បើសិនជាមិនចង់បាត់បង់ការងាររបស់ពួកគេ។

សូមជម្រាបដែរថា ស្រីលង្កាចាំបាច់ត្រូវការជំនួយ​ពី IMF ដើម្បីដោះស្រាយបញ្ហា​បំណុលអន្តរជាតិ​ប្រមាណ ៤៦ ពាន់លានដុល្លារ ប៉ុន្តែ​ត្រូវរង់ចាំការធានាពី​ម្ចាស់បំណុលធំ​គឺ​ប្រទេសចិនជាមុនសិន ខណៈប្រទេសដីកោះមួយនេះ​អះអាងថា នឹងអាចខ្ចីលុយពីប្រទេសនៅ​អាស៊ាន បើទោះជាមានហានិភ័យខ្ពស់ក៏ដោយ៕