គណបក្សកូនលោកថាក់ស៊ីន ចាត់តាំងអ្នកជំនួញមានមុខមាត់ម្នាក់ជាទីប្រឹក្សាជាន់ខ្ពស់

អន្តរជាតិ

កាលពីថ្ងៃទី ០១ មីនាកន្លងទៅ គណបក្សប្រឆាំងថៃធំបំផុតគឺ គណបក្សភឿថៃបានប្រកាសចាត់​តាំងអ្នកជំនួញមានមុខមាត់ម្នាក់ ជាទីប្រឹក្សាជាន់ខ្ពស់ថ្មី មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចាត់តាំងនេះផងដែរ ប្រៀបដូចជាការចាក់សាំងថែមលើភ្លើងកំពុងឆេះ ស្របពេលថ្មីៗនេះ​លឺដំណឹងថា លោក Srettha Thavisin នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sansiri នឹង​ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយពី Businesstimes។

ទន្ទឹមនឹងនោះ គណបក្សប្រឆាំងរដ្ឋាភិបាលថៃក៏បានបង្ហើបថា ពួកគេនឹងដាក់ឈ្មោះ​បេក្ខភាព ៣ រូប សម្រាប់ការបោះឆ្នោតសារនេះ ខណៈបេក្ខភាពដែលសង្ស័យលេចមុខក្នុងបញ្ជីខ្លាំងបំផុតគឺ កូនស្រីពៅលោក ថាក់ស៊ីន អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រា និងអ្នកជំនួញមានមុខមាត់ Srettha Thavisin។

គួររំលឹកដែរថា គណបក្សភឿថៃធ្លាប់ឈ្នះគ្រប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ​២០០១ ខណៈសាច់ញាតិអ្នកនាង ផែថុងថាន ពោលឪពុកបង្កើត និងមីង សុទ្ធតែធ្លាប់ជាថ្នាក់​ដឹកនាំប្រទេស ប៉ុន្តែត្រូវបានផ្ដួលរំលំដោយរបបយោធា កាលពីឆ្នាំ ២០០៦ និង ២០១៤៕