កាលពីខែមករាកន្លងទៅ លោក Nguyen Xuan Phuc បានប្រកាសលាលែងពីតំណែងជាប្រធានាធិបតី បន្ទាប់ពីមានមន្ត្រីថ្នាក់ក្រោមទម្លាយថា លោកប្រើអំណាចគាបសង្កត់ពួកគេ។

អស់រយៈពេលប្រហែល ១ ខែកន្លះ សភាវៀតណាមបានរកឃើញអ្នកស្នងតំណែងប្រធានាធិបតីគឺ Vo Van Thuong នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា បុរសវ័យ ៥២ ឆ្នាំទទួលបានសម្លេងគាំទ្រខ្លាំង រហូតដល់ ៩៨,៣% បន្ទាប់ពីគណបក្សកុម្ម៉ុនីស្ត គាំទ្រលោកជាបេក្ខភាពប្រធានាធិបតីកាលពីថ្ងៃពុធ។
សម្រាប់ការជាប់ជាប្រធានាធិបតីនេះផងដែរ លោក Thuong បាននិយាយថា នឹងព្យាយាមគ្រប់គ្រងស្ថានការណ៍ប្រទេស និងបន្តបង្ក្រាបអំពើពុករលួយផងដែរ។
“ខ្ញុំសូមប្ដេជ្ញាថា នឹងស្មោះត្រង់ចំពោះជាតិមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញ ខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។ នេះបើតាមសម្ដីប្រធានាធិបតីវៀតណាមថ្មីបាននិយាយ៕