បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ ១៩ រ៉ាំរ៉ៃអស់រយៈពេលជាង ៣ ឆ្នាំ ចិនកំពុងសម្រុកពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដូចជាព្យាយាមអូសទាញវិនិយោគិនមកអភិវឌ្ឍន៍បន្ថែម លើវិស័យអចលនទ្រព្យជាដើម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទន្ទឹមនឹងនោះ អនុរដ្ឋមន្ត្រីនៃក្រសួងធនធានមនុស្ស Yu Jiadong បានបង្ហើបថា ចិនត្រូវការកម្លាំងពលកម្មបន្ថែមនៅក្នុងឆ្នាំ ២០២៣ នេះ ប្រមាណ ១៦,៦២ លាននាក់ទៀត។
គួររំលឹកដែរថា ប្រជាជនចិនដែលអាចធ្វើការបានមានអាយុចន្លោះពី ១៦ ដល់ ៥៩ ឆ្នាំ មានចំនួនប្រមាណ ៨៧៦ លាននាក់នៅចុងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយការិយាល័យស្ថិតិជាតិ៕