តាំងពីបើកច្រកព្រំដែនឡើងវិញ ចិនកំពុងសម្រុកពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ហើយក្នុងនោះពួកគេផ្ដោតសំខាន់លើវិស័យអចលនទ្រព្យ ដែលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរមួយរយៈកាលចុងក្រោយ ប៉ុន្តែថ្មីៗនេះតម្លៃអចលនទ្រព្យក្នុងស្រុក កំពុងមានសន្ទុះឡើងវិញសន្សឹមៗ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ខេត្តក្វាងទុងបានប្រកាសថា បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ១,៥ ទ្រីលានយ៉ន់ ឬប្រហែល ២១៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងអចលនទ្រព្យធំៗនៅក្នុងឆ្នាំ ២០២៣ ដើម្បីជួយដល់ការបង្កើនសេដ្ឋកិច្ចប្រទេស។ នេះបើតាមការចុះផ្សាយពី CNA។
ក្រៅពីវិស័យអចលនទ្រព្យ ខេត្តនៅភាគខាងត្បូងនៃប្រទេសចិនមួយនេះ ក៏ប្រកាសទៀតថា នឹងចាយលុយច្រើនជាង ១ ទ្រីលានយ៉ន់ ទ្រទ្រង់ដល់វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យានៅក្នុងឆ្នាំនេះទៀតផង៕