កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌាកាលពីត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ មានសភាពយឺត ពោលនៅចន្លោះខែតុលា ដល់ខែធ្នូ មានត្រឹម ៤,៤% ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍បញ្ចេញដោយរដ្ឋាភិបាលឥណ្ឌាផ្ទាល់។

បើទោះជានៅចុងឆ្នាំ កំណើនសេដ្ឋកិច្ចឥណ្ឌាកើនឡើងយឺតក៏ពិតមែន ប៉ុន្តែលទ្ធផលសរុបពេញមួយឆ្នាំ ពួកគេទទួលបានកំណើនសេដ្ឋកិច្ច ៧% ស៊ីដាច់គូប្រជែងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោករហូតដល់ទៅ ៣% ឯណោះ។
ដោយឡែក សារព័ត៌មាន Nikkei បានបង្ហាញថា មូលហេតុដែលសេដ្ឋកិច្ចចិនមានកំណើនយឺត ដោយសារគោលនយោបាយរឹតបន្តឹងកូវីដ ១៩ ដែលរារាំងដល់ការធ្វើពាណិជ្ជកម្មរបស់ពួកគេ។

សូមជម្រាបដែរថា កាលពីឆ្នាំ ២០២២ ប្រទេសឥណ្ឌាមានកំណើនសេដ្ឋកិច្ចយ៉ាងល្អនៅត្រីមាសតំបូង ពោលមានការកើនឡើងរហូតដល់ ១៣,២% ប៉ុន្តែបានធ្លាក់ចុះម្ដងបន្តិចៗនៅត្រីមាសបន្ទាប់ យ៉ាងណាពួកគេនៅតែជាប្រទេសមានកំណើនសេដ្ឋកិច្ចល្អបំផុតមួយប្រចាំឆ្នាំ ២០២២ ដែលទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់ ៧%៕