លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកពីធ្វើអធិការកិច្ច និងពិធីបុណ្យនៅអយុធ្យាកាលពីថ្ងៃសុក្រ ខណៈក្រុមគ្រូពេទ្យកំពុងតាមដានអាការៈជំងឺ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bangkokpost បានបង្ហាញថា លោក ប្រាយុទ្ធ មានអាការៈហើមដៃខុសធម្មតា និងមានការឈឺចាប់ខ្លាំង ហើយក្រុមគ្រូពេទ្យបានផ្ដល់ថ្នាំអង់ទីប៊ីយោទិច និងកំពុងសិក្សាពីអាការៈដែលមិនធ្លាប់ជួបប្រទះមួយនេះ។

បច្ចុប្បន្ន នាយករដ្ឋមន្ត្រីថៃកំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈគេសង្ស័យថា ការហើមដៃរបស់លោក អាចបណ្ដាលមកពីការរលាកសន្លាក់ ហើយជាទូទៅជំងឺមួយនេះនឹងមានអាការៈធូរស្បើយវិញ បន្ទាប់ពីចាប់ផ្ដើមព្យាបាលដោយត្រឹមត្រូវរយៈពេល ២៤ ម៉ោង៕