នាយករដ្ឋមន្ត្រីចិននឹងចុះចេញពីតំណែង ក្រោយលាក់ខ្លួនក្នុងស្រមោលលោក ស៊ី ជិនពីង ១០ឆ្នាំ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ លោក Li Keqiang បានបញ្ចប់ភារកិច្ចចុងក្រោយរបស់​លោក​ក្នុងនាមជា នាយករដ្ឋមន្ត្រីចិន ដោយបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ​ក្នុងកិច្ចប្រជុំសភា និង​ប្រកាស​ចុះចេញ​ពីតំណែង ដែលនឹងបញ្ចប់នៅក្នុងខែមីនានេះ បន្ទាប់ពីចូលកាន់តំណែងតាំងពីឆ្នាំ ២០១៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អស់រយៈពេល ១០ ឆ្នាំ ដែល​លោក Li ជាប់ឈ្មោះជាបុរសមានអំណាចបំផុត​ប្រចាំ​ប្រទេសចិន បន្ទាប់ពីប្រធានាធិបតី​មាន​ឥទ្ធិពលបំផុត​ប្រចាំ​ប្រវត្តិសាស្ត្រចិន ស៊ី ជិនពីង ដែលអាចកាន់​អំណាច​រហូតដល់ ៣ អាណត្តិ។

មានពាក្យចចាមអារ៉ាមជាច្រើន ជុំវិញការលាលែងតំណែងកំពូលមួយនេះ តែក្នុងនោះអ្នកសង្កេត​នយោបាយចិន Steve Tsang បានបង្ហើបថា ភាពមិនស្មោះត្រង់ដែលលោក Li មានចំពោះលោក ស៊ី ជិនពីង អាចជាបញ្ហាដែលធ្វើឲ្យលោក​ របូតងារជាបុរសមានឥទ្ធិពលបំផុតទី ២ ប្រចាំប្រទេស។

នាយកវិទ្យាស្ថានចិននៃសកលវិទ្យាល័យ London University of Oriental and African Studies បាន​បន្ថែមទៀតថា មួយរយៈកាលចុងក្រោយ​លោក Li មិនសូវបង្ហាញមុខនៅវេទិកាធំៗឡើយ ដោយផ្អែកតាមការបញ្ជាពីមេធំ។

សូមជម្រាបដែរថា ឥទ្ធិពលរបស់លោក​ Li ត្រូវបានកាត់បន្ថយបន្តិចម្ដងៗ តាំងពីប្រធានាធិបតី​ចិន​ប្រកាសរុះរើ​គណៈរដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៨ ដោយផ្ដល់សិទ្ធអំណាចក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី ទៅកាន់សមាជិកជាន់ខ្ពស់នៃបក្សកុម្ម៉ុយនីស្ត៕