ចិន ត្រៀមធ្វើកំណែទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយធំ និងបើកចំហការវិនិយោគបរទេសបន្ថែម

អន្តរជាតិ

នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ប្រទេសចិន នឹងធ្វើកំណែទម្រង់ហិរញ្ញវត្ថុស៊ីជម្រៅ ក៏ដូចជាធ្វើឱ្យប្រសើឡើងនូវបទប្បញ្ញត្តិរបស់ខ្លួន ដើម្បីការពារពីហានិភ័យដល់សេដ្ឋកិច្ច និងបើកចំហបន្ថែមទៀត ចំពោះការវិនិយោគពីបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងការបើកសមាជជាតិប្រចាំឆ្នាំរបស់បក្សកុម្មុយនិស្តចិន លោក Li បាននិយាយនៅក្នុងរបាយការណ៍ការងាររបស់គាត់ថា រដ្ឋាភិបាលចិន នឹងផ្តល់ការការពារបន្ថែមទៀត ចំពោះហានិភ័យដែលអាចកើតឡើង សម្រាប់ក្រុមហ៊ុនអចនទ្រព្យធំៗ នៅក្នុងប្រទេស និងផ្តល់ការកាត់បន្ថយបន្ទុកនៃការបង់ការប្រាក់ សម្រាប់រដ្ឋាភិបាល នៅក្នុងតំបន់ផងដែរ ។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីដែលត្រៀមនឹងចុះចេញពីតំណែងរូបនេះ បានបន្ថែមទៀតថា ៖ ” យើងត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ទៅលើប្រព័ន្ធហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើឡើងនូវបទប្បញ្ញតិហរិញ្ញវត្ថុ និងចង់ឃើញអ្នកពាក់ព័ន្ធទាំងអស់ មានទំនួលខុសត្រូវពេញលេញ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងហានិភ័យហិរញ្ញវត្ថុ ក្នុងតំបន់ ” ។

គួរឱ្យដឹងផងដែរថា ប្រទេសចិន បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងហានិភ័យហិរញ្ញវត្ថុ ចំពេលសេដ្ឋកិច្ចរបស់ប្រទេស បានកើនឡើងត្រឹមតែ ៣% ប៉ុណ្ណោះ កាលពីឆ្នាំមុន ដែលជាការកើនឡើងទាបបំផុតមិនធ្លាប់មាន អស់រយ:ពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ជាការពិតណាស់ សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានបង្អាក់ដោយការរឹតត្បិតយ៉ាងតឹងរ៉ឹងបំផុតចំពោះជំងឺកូវីដ-១៩ ក្នុងរយ:ពេល ៣ ឆ្នាំកន្លងមកនេះ ក៏ដូចជាវិបត្តិធ្ងន់ធ្ងរនៅក្នុងវិស័យអចលនទ្រព្យ ដោយបង្ករឱ្យមានការបង្ក្រាបទៅលើសហគ្រាសឯកជនជាច្រើន និងការធ្លាក់ចុះនៃតម្រូវការសម្រាប់ការនាំចេញ ផងដែរ៕