ថៃ ចាយលុយជិត ១៣ពាន់លានដុល្លារ លើការទប់ស្កាត់ជំងឺកូវីដ-១៩ រយ:ពេលបីឆ្នាំកន្លងមកនេះ

អន្តរជាតិ

ថ្មីៗនេះ បើតាមក្រសួងសុខាភិបាលថៃ បាននិយាយថា ប្រទេសរបស់ខ្លួន បានធ្វើការចំណាយទឹកប្រាក់ចំនួន ៤៤៤ពាន់លានបាត (១២,៨ពាន់លានដុល្លារ) រួចមកហើយ លើការបម្រើដល់សុខភាពសាធារណ: ដើម្បីទប់ស្កាត់ទៅលើការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួន អំឡុងពេលផ្ទុះឡើងនៃការឆ្លងរាតត្បាត រយ:ពេល ៣ ឆ្នាំមកនេះ ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងខាងលើ បានបន្ថែមឱ្យដឹងទៀតថា ការចំណាយភាគច្រើន គឺត្រូវបានផ្តោតទៅលើការធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានចំនួនទឹកប្រាក់សរុបប្រមាណ ២៦០លានបាត ស្របពេលការចំណាយទៅលើលទ្ធកម្ម និងចែកចាយវ៉ាក់សាំង ត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៧៨ពាន់លានបាត ។

ក្រៅពីនោះ រដ្ឋាភិបាលក៏បានធ្វើការចំណាយទឹកប្រាក់ចំនួន ៥៧,៥ពាន់លានបាតផងដែរ ដើម្បីផ្តល់ជាសំណងជូនដល់ជនរងគ្រោះ និងជាការលើកទឹកចិត្តដល់បុគ្គលោកពេទ្យ ក្នុងរយ:ពេល ៣ ឆ្នាំមកនេះ ។

បើយោងតាមអង្គការសុខភាពពិភពលោក បានរាយការណ៍ឱ្យដឹងថា ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤,៧ លាននាក់ និងមានអ្នកស្លាប់ចំនួន ៣៣ ៩១១ នាក់ គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០២៣ នេះ ៕