កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាក្រុមហ៊ុនប្រកួតប្រជែងនៅប្រទេសតួកគីបានទម្លាយថា ពួកគេសម្រេចពិន័យមហាសេដ្ឋី Elon Musk ប្រមាណ ០,១% នៃប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់ Twitter នៅទីនោះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជុំវិញការផាកពិន័យនេះ គឺពួកគេចោទប្រកាន់ Elon Musk ថា សម្រេចចិត្តទិញយកក្រុមហ៊ុន Twitter ដោយមិនមានការអនុញ្ញាតិពីពួកគេ។ នេះបើតាមការចុះផ្សាយពី Reuters។
ក្រុមប្រឹក្សាខាងលើក៏បានបញ្ជាក់ដែរថា ពួកគេនឹងទទួលរាល់ការតវ៉ាពាក្យបណ្ដឹងគ្រប់ពេល បើសិនជា Elon Musk ចង់ដាក់ពាក្យប្ដឹង។
គួររំលឹកដែរថា Elon Musk បានសម្រេចទិញយកក្រុមហ៊ុនបណ្ដាញសង្គម Twitter កាលពីថ្ងៃទី ២៧ តុលា ២០២២ ក្នុងទំហំទឹកប្រាក់ ៤៤ ពាន់លានដុល្លារ ហើយទោះជាមានការប្រឆាំងជុំវិញការបញ្ជាទិញនេះ ក៏មេធំ Tesla នៅតែមានះបញ្ចប់កិច្ចព្រមព្រៀងដោយជោគជ័យ៕