ក្រុមហ៊ុនប្រេង Saudi Aramco ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំបំផុតលើលោក និងជាក្រុមហ៊ុនមានមូលធនទីផ្សារធំបំផុតលើលោក បានប្រកាសថា ក្រុមហ៊ុនប្រេងនៅអាស៊ីខាងជើងយ៉ាងហោចណាស់ ៤ ក្រុមហ៊ុននឹងចុះកុងត្រាជាមួយខ្លួននាខែមេសាខាងមុខ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបន្ថែមថា ក្រុមហ៊ុនប្រេងធំបំផុតលើលោកនេះ បានតំឡើងថ្លៃប្រេងឆៅ និងមានគម្រោងវាយលុយទីផ្សារអាស៊ីនៅក្នុងខែមេសា ដោយសារតម្រូវការប្រេងនៅអាស៊ីមានការកើនឡើងខ្ពស់។
សូមជម្រាបដែរថា Saudi Aramco បានតំឡើងថ្លៃប្រេងឆៅ ០,៥ ដុល្លារក្នុងមួយបារ៉ែល សម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ី និងអឺរ៉ុបនៅខែមេសា ខណៈនេះគឺជាការតំឡើងថ្លៃ ២ ខែផ្ទួនៗ គិតទាំងខែមីនានេះផងដែរ៕