ស្ថាប័នរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី បានដាក់ពាក្យបណ្ដឹងប្ដឹងឧទ្ធរណ៍ទោកាន់តុលារ ជុំវិញដីការពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តនាឆ្នាំ ២០២៤។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ស្ថាប័នបានចេញសេចក្ដីប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការ ដែលមានការជជែកដេញដោលជុំវិញការកាន់តំណែងរបស់ប្រធានាធិបតី Joko Widodo ដែលកំណត់ត្រឹមរយៈពេល ២ អាណត្តិ ខណៈមួយអាណត្តិមានរយៈពេល ៥ឆ្នាំ កំណត់ដោយរដ្ឋធម្មនុញ្ញ និងគួរតែបញ្ចប់តំណែងរបស់លោកនាឆ្នាំក្រោយនេះ។
ជុំវិញបញ្ហានេះផងដែរ អ្នកនយោបាយជាន់ខ្ពស់ ក្រុមសកម្មជនជាច្រើន និងអ្នកជំនាញច្បាប់ បានព្រមានថា បើសិនជាមានការបន្តការបោះឆ្នោតក្នុងឆ្នាំ ២០២៤ វាអាចគំរាមកំហែងដល់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យជិត២៥ឆ្នាំ ដែលកើតឡើងក្រោយការគ្រប់គ្រងបែបផ្តាច់ការអស់ជាច្រើនទសវត្សរ៍។
សូមជម្រាបដែរថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ KPU បានដាក់ពាក្យប្ដឹងឧទ្ធរណ៍រួចរាល់ហើយ រង់ចាំការកោះហៅពីតុលាការកំពូល Jakarta High Court ស្របពេលលោក Widodo ក៏គាំទ្រចំពោះចំណាត់ការរបស់ KPU បដិសេធមិនព្រមបន្តកាន់តំណែងជាប្រធានាធិបតីបន្តទៀតឡើយ៕