ទីបំផុត លោក Li Qiang ត្រូវប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីចិនជាផ្លូវការ

អន្តរជាតិ

នាថ្ងៃទី ១១ មីនា រដ្ឋសភាចិនបានបញ្ជាក់ថា លោក Li Qiang នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីចិន គ្រប់គ្រងការងារទូទៅនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតប្រធានគណបក្ស Shanghai ត្រូវចូលមកកាន់តួនាទីនេះ ជំនួសលោក Li Keqiang ដែលនឹងបញ្ចប់តំណែងជានាយករដ្ឋមន្ត្រី រយៈពេល ២ អាណត្តិរបស់លោក។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញទៀតថា លោក Li Qiang ទទួលបានសម្លេងគាំទ្រ​រហូតដល់ ២ ៩៣៦ សម្លេង ខណៈសម្លេងប្រឆាំងមានតែ ៣ ប៉ុណ្ណោះ និង ៨ទៀត មិនបានបោះឆ្នោត។

អាចថានេះគឺជាឱកាសល្អសម្រាប់នាយករដ្ឋមន្ត្រីថ្មីបញ្ចេញស្នាដៃ ដ្បិតសេដ្ឋកិច្ចចិនទើបនឹងងើប​ឡើងវិញប្រមាណ ៣% កាលពីឆ្នាំទៅ បន្ទាប់ពីជួបវិបត្តិកូវីដ ១៩ ខណៈគោលដៅបន្ទាប់​របស់ចិនឆ្នាំនេះគឺ ពង្រីកទំហំសេដ្ឋកិច្ចឲ្យបានដល់ ៥% ជាចំណុចទាបបំផុត​ក្នុងរយៈពេលជិត ៣ ទសវត្ស​ចុងក្រោយ៕