កាលពីថ្ងៃទី ១២ មីនាកន្លងទៅ រដ្ឋសភាប្រជាជនចិន ហៅកាន់ NPC បានប្រកាសតែងតាំងឧត្តមសេនីយ៍ Li Shangfu ដែលធ្លាប់ជាប់នៅក្នុងបញ្ជីខ្មៅអាមេរិក ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការចុះផ្សាយពី RT។
កាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់ឈ្មោះលោក Li នៅក្នុងបញ្ជីខ្មៅ ដែលកាលនោះលោកមានតួនាទីជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ ខណៈមូលហេតុដែលអាមេរិកដាក់លោកក្នុងបញ្ជីខ្មៅ ដោយសារជាប់ពាក់ព័ន្ធនឹងរុស្ស៊ី។
ដោយឡែក CNN ក៏បានបញ្ជាក់ថា អាមេរិកចោទលោក Li ពាក់ព័ន្ធនឹងការទិញយន្តហោះចំបាំង Su-35 និងឧបករណ៍ប្រព័ន្ធការពារ S-400 ពីចិន ទៅកាន់រុស្ស៊ីនាគ្រានោះ។
ចំពោះការចូលមកកាន់មុខតំណែងថ្មី អ្នកជំនាញលើវិស័យការពារបានអះអាងថា តាមបទពិសោធន៍របស់លោក Li ក្នុងនាមជា អ្នកបច្ចេកទេស និងជាវិស្វករអវកាស ដែលធ្លាប់ធ្វើការនៅក្នុងកម្មវិធីផ្កាយរណបប្រទេសចិន នឹងដើរតួយ៉ាងសំខាន់ក្នុងតួនាទីថ្មីរបស់លោក៕