ប្រធានាធិបតី ស៊ី ជិនពីង គ្រោងធ្វើទស្សនកិច្ចទៅកាន់រុស្ស៊ីលឿនជាងការរំពឹងទុក

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សម្ព័ន្ធមិត្តជិតស្និទ្ធ វ៉្លាឌីមៀរ ពូទីន នាសប្ដាហ៍ក្រោយ ខណៈនេះគឺ​លឿនជាងការរំពឹងទុកកាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីចិនបានផ្ដួចផ្ដើមយោបល់ស្ដីពីការបញ្ចប់សង្គ្រាមនៅ​អ៊ុយក្រែនដោយសន្តិភាព ខណៈនេះក៏បានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់ចិន ក្នុងការឈឺឆ្អាល​ចំពោះ​វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកន្លងមកលោកខាងលិចតែងតែចង់បាន។

គួររំលឹកដែរថា កន្លងមកសារព័ត៌មានរុស្ស៊ី Tass ធ្លាប់ផ្សាយថា លោក ពូទីន ធ្លាប់អញ្ជើញ​ប្រធានាធិបតី ស៊ី ឲ្យមកទស្សនកិច្ចនៅនិទាឃរដូវ ខណៈ Wall Street Journal រាយការណ៍​កាលពីខែមុនថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅរុស្ស៊ី អាចកើតមាននៅខែមេសា ឬដើមខែឧសភាខាងមុខ៕