នាយករដ្ឋមន្ត្រីចិនថ្មី ព្យាយាមនិយាយផ្សះផ្សាទំនាក់ទំនងចិន និងអាមេរិក

អន្តរជាតិ

កាលពីសប្ដាហ៍កន្លងទៅ ប្រធានាធិបតីចិន និងរដ្ឋមន្ត្រីការបរទេសចិន​បាន​និយាយសម្ដី​ខ្លាំងៗ និងចោទប្រកាន់ទៅកាន់​អាមេរិក​ដោយ​បើកចំហរ​ថា ព្យាយាម​រារាំង​កំណើនសេដ្ឋកិច្ច និងគាបសង្កត់មកលើខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខុសប្លែកពីថ្នាក់ដឹកនាំ និង​រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang បែរជា​ខិតខំ​និយាយ​ល្អៗពីអាមេរិក និង​ព្យាយាម​ផ្សះផ្សា​ទំនាក់ទំនង​រវាងប្រទេសទាំង ២ ឲ្យវិលមករកសភាពដើមវិញ ។​ នេះបើតាម​ការចុះផ្សាយពី CNA។

“ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក បាននឹងកំពុងចាប់ផ្តើមគំនិត នៃការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ហើយពេលខ្លះ​វាអាចក្លាយជា​ប្រធានបទក្តៅគគុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​បំផ្លើស​បែប​នេះ”។ នេះបើតាមសម្ដីលោក Li បានលើកឡើង ចំពោះសំណួរ​តែ​មួយ​គត់​ទាក់ទងនឹង​កិច្ចការ​បរទេស។

លោកបន្ថែមទៀតថា៖ “ចិន និងអាមេរិក កំពុងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ និងទទួលបានផលប្រយោជន៍​ទាំងសងខាងពីការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។ ដូច្នេះការគាបសង្កត់ និងពាក់មុខយក្សដាក់គ្នា មិនមែនជារឿងដែលប្រទេសទាំង២ គួរយកចិត្តទុកដាក់ឡើយ”៕