ទម្លាប់ល្អ ៥ យ៉ាងដែលអ្នកមានដាច់គេនៅអាស៊ី តែងតែប្រកាន់ខ្ជាប់

អន្តរជាតិ

Mukesh Ambani គឺជាមហាសេដ្ឋីមានបំផុតនៅអាស៊ី និងជាបុគ្គលមានបំផុតមួយរូបលើលោកផង​ដែរ ហើយបើទោះជាមានលុយរាប់ពាន់លានដុល្លារ ក៏មហាសេដ្ឋីម្នាក់នេះតែងតែប្រកាន់ខ្ជាប់​នូវ​ទម្លាប់ល្អៗ សាមញ្ញៗ ៥ យ៉ាងជានិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Mensxp បានបង្ហាញថា ទម្លាប់ល្អទាំង ៥ យ៉ាងដែលអ្នកមានដាច់គេ​នៅអាស៊ី​តែងតែធ្វើ គឺងាយៗ ហើយវាក៏ជួយធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីផងដែរ។ តទៅនេះ គឺជាទម្លាប់ទាំង ៥ ដែលមហាសេដ្ឋីឥណ្ឌាតែងតែប្រកាន់ខ្ជាប់៖

1/ របបអាហារតឹងរ៉ឹង

លោក Ambani មិនដែលពិសារគ្រឿងស្រវឹង និងទទួលទានសាច់ឡើយ ពោលរបបអាហាររបស់​លោកគឺ​តឹងរ៉ឹងណាស់ ដោយលោកពិសារតែអាហារបួសប៉ុណ្ណោះ។

2/ទម្លាប់ងើបពីព្រលឹម

ជារៀងរាល់ព្រឹក មហាសេដ្ឋីឥណ្ឌាតែងតែភ្ញាក់ពីដំណេកចន្លោះម៉ោង ៥ និងម៉ោង ៥៖៣០ នាទីព្រឹក និងចំណាយពេលហាត់ប្រាណ អានព័ត៌មាន និងស្រស់ស្រូបអាហារពេលព្រឹក។

3/ ចំណាយពេលជាមួយគ្រួសារ

ជារៀងរាល់ចុងសប្ដាហ៍ បើសិនជាមិនជាប់រវល់នឹងការងារចាំបាច់ អ្នកមានបំផុតនៅអាស៊ី តែងតែចំណាយពេលវេលាជាមួយក្រុមគ្រួសារ។

4/ការកំណត់ប្រាក់ខែផ្ទាល់ខ្លួន

Mukesh Ambani បានកំណត់ប្រាក់ខែរបស់លោក ដើម្បីធ្វើជាគំរូដល់បុគ្គលិកនានា និងធានាផ្ដល់​ប្រាក់ខែយ៉ាងត្រឹមត្រូវ ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។

5/ ការប្រមូលរថយន្តថ្លៃៗ

លោកក៏ជាបុគ្គលម្នាក់ ដែលងប់នឹងការប្រមូលរថយន្តថ្លៃៗទុកផងដែរ ដោយក្នុងចំណោមរថយន្ត​ដែលលោក​ធ្លាប់បានទិញមកតាំងមានដូចជា Rolls Royce, Maybach និង Bentley ជាដើម។

ចំណុចដ៏សំខាន់មួយទៀតដែលបុរសម្នាក់នេះ តែងតែធ្វើមិនដែលរំលងគឺ រាល់ពេលមុនចេញទៅ​ធ្វើការ លោកតែងតែសំពះដល់ម្ដាយ និងសុំពរជ័យពីអ្នកមានគុណជារៀងរាល់ព្រឹក៕