TikTok៖ អាមេរិកព្រមានបិទក្រុមហ៊ុន TikTok បើក្រុមហ៊ុនមិនព្រមលក់ភាគហ៊ុន

អន្តរជាតិ

ក្រុមហ៊ុនបណ្ដាញសង្គមកំពុងទទួលបានការពេញនិយម TikTok បានទម្លាយប្រាប់​សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាមេរិកព្រមានបិទក្រុមហ៊ុនរបស់ខ្លួន​នៅ​លោកខាងលិច បើសិនជាពួកគេមិនព្រមពុះភាគហ៊ុនលក់នៅលើផ្សារហ៊ុនអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រឿងរ៉ាវរវាងក្រុមហ៊ុនចិន និងរដ្ឋាភិបាលអាមេរិក បានផ្ទុះឡើងលើកដំបូង ក្រោយអាមេរិក​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ខ្លាច​ TikTok លួចទិន្នន័យប្រជាជនអាមេរិក និងប្រគល់ជូន​រដ្ឋាភិបាលចិន ខណៈ​បច្ចុប្បន្ន​ប្រជាជនអាមេរិក​ដែល​កំពុង​ប្រើប្រាស់ TikTok មានរហូតដល់ ១០០ លានគណនី។

គួររំលឹកដែរថា នេះគឺជាលើកដំបូងដែល TikTok ទទួលការ​គម្រាមកំហែង​ ឈានដល់ថ្នាក់​បិទក្រុមហ៊ុន​ពី​ការគ្រប់គ្រងប្រទេស​តាមបែបប្រជាធិបតេយ្យ ខណៈកន្លងមកពួកគេ​ធ្លាប់​ប្រឈម​នឹង​រឿងនេះម្ដង កាលពីឆ្នាំ ២០២០ ដោយគ្រានោះមានលោក ដូណាល់ ត្រាំ ជាអ្នកដឹកនាំប្រទេស។

គួររំលឹកដែរថា ការព្រមានបិទក្រុមហ៊ុន TikTok នេះគឺកើតឡើង បន្ទាប់ពីទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែមានភាពល្អក់កករ ដោយកន្លងមកអាមេរិកព្យាយាមដាក់គំនាបសេដ្ឋកិច្ច​លើ​វិស័យ​បច្ចេកវិទ្យា​របស់ចិន ដូចជាការបិទ និងរារាំងការនាំចេញបន្ទះឈីបពីចិនទៅអាមេរិកជាដើម៕