ប្រទេសជប៉ុនមួយរយៈក្រោយនេះ កំពុងទទយលបានការគម្រាមកំហែងពីមជ្ឈដ្ឋានជុំវិញខ្លួន និងកំពុងបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនយ៉ាងច្រើនលើសលុប ខណៈនេះគឺជាការឈានទៅរករបបយោធាដ៏មានគ្រោះថ្នាក់មួយ។ នេះបើតាមសម្ដីរដ្ឋមន្ត្រីការពារជាតិចិនបាននិយាយ។

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិចិន Tan Kefei ក៏បានអះអាងថា ជប៉ុនគួរតែបញ្ឈប់នូវសកម្មភាពទាំងអស់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួររំលឹកដែរថា ប្រទេសជប៉ុនដែលបានបោះបង់ចោលសង្គ្រាមតាំងពីឆ្នាំ ១៩៤៧ បានប្រកាសចាយលុយរហូតដល់ ៣១៥ពាន់លានដុល្លារ ដើម្បីពង្រីកកម្លាំងយោធារបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំ ជាមួយក្ដីបំណងរារាំងចិនក្នុងការប្រើប្រាស់កម្លាំងនៅសមុទ្រចិនខាងកើត។
ក្នុងពេលជាមួយគ្នានោះ ចិនក៏មានផែនការពង្រីកកញ្ចប់ថវិកាការពារជាតិប្រមាណ ៧,២% ច្រើនជាងឆ្នាំទៅ ស្របពេលជប៉ុន និងអាមេរិកកំពុងបង្ហាញក្ដីបារម្ភ ចំពោះការពង្រីកថាមពលយោធារបស់ចិន ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅកោះតៃវ៉ាន់៕