ទ្វីបអាស៊ី គឺមានផ្ទៃដីធំបំផុតលើលោក ដូច្នេះចំនួនប្រជាជនក៏ច្រើនលើសលុប បើធៀបនឹងទ្វីបដទៃទៀត ខណៈចំនួនមហាសេដ្ឋីក៏មានរាប់រយនាក់ដូចគ្នា។

កន្លងមក ឧកញ៉ាញ៉ូវស៍ធ្លាប់តែលើកឡើងពីបុគ្គលមានលុយច្រើនបំផុតនៅអាស៊ី ប៉ុន្តែសម្រាប់អត្ថបទមួយនេះវិញ ពួកយើងនឹងមកចែករំលែកពីគ្រួសារមហាសេដ្ឋី មានលុយច្រើនបំផុតប្រចាំតំបន់អាស៊ីវិញម្ដង។
ក្នុងចំណោមគ្រួសារទាំង ១០នោះ គ្រួសារត្រកូល Ambani មានលុយច្រើនបំផុត ខណៈត្រកូល Hartono ស្ថិតនៅលំដាប់លេខរៀងទី ២។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ គ្រួសារមានបំផុតទាំង ១០ គ្រួសារនៅទ្វីបអាស៊ី ផ្អែកតាមរបាយការណ៍ផ្សាយដោយ Prestige៖
1/គ្រួសារត្រកូល Ambani ប្រទេសឥណ្ឌា មានទ្រព្យសម្បត្តិប្រមាណ ៧៩,៣ ពាន់លានដុល្លារ
2/គ្រួសារត្រកូល Hartono ប្រទេសឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិប្រមាណ ៣៨,៨ពាន់លានដុល្លារ
3/គ្រួសារត្រកូល Kwok ទីក្រុងហុងកុង មានទ្រព្យសម្បត្តិប្រមាណ ៣៤,៨ ពាន់លានដុល្លារ
4/គ្រួសារត្រកូល Mistry ប្រទេសឥណ្ឌា មានទ្រព្យសម្បត្តិប្រមាណ ២៨,៤ ពាន់លានដុល្លារ
5/គ្រួសារត្រកូល Chearavanont ប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ២៨,២ ពាន់លានដុល្លារ

6/គ្រួសារត្រកូល Yoovidhya ប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ២៧,៤ ពាន់លានដុល្លារ
7/គ្រួសារត្រកូល Cheng ទីក្រុងហុងកុង មានទ្រព្យសម្បត្តិប្រមាណ ២៥,៩ ពាន់លានដុល្លារ
8/គ្រួសារត្រកូល Woo ទីក្រុងហុងកុង មានទ្រព្យសម្បត្តិប្រមាណ ២២,៦ ពាន់លានដុល្លារ
9/គ្រួសារត្រកូល Tsai កោះតៃវ៉ាន់ មានទ្រព្យសម្បត្តិប្រមាណ ២១,៤ ពាន់លានដុល្លារ
10/គ្រួសារត្រកូល Lee ប្រទេសកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិប្រមាណ ១៨,៥ ពាន់លានដុល្លារ៕
