ការសិក្សានៅចិនបង្ហាញថា កូរ៉េខាងជើងប្រើពេលតែ ៣៣នាទី អាចបាញ់មីស៊ីលដល់អាមេរិក

អន្តរជាតិ

កូរ៉េខាងជើងអាចធ្វើការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ទៅដល់សហរដ្ឋអាមេរិក ដោយចំណាយ​ពេលតែ ៣៣នាទីប៉ុណ្ណោះ ខណៈចំងាយរវាងនៃប្រទេសទាំង ២ គឺមានរហូតដល់ទៅ ៩ ៩៦២ គីឡូម៉ែត្រ។ នេះបើតាមការសិក្សានៅចិនបានបង្ហាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកវិទ្យាសាស្ត្រនៅទីក្រុងប៉េកាំង បានសាកល្បងធ្វើតេស្តលំនាំបាញ់គ្រាប់មីស៊ីល ICBM និងជឿ​ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចបាញ់ចំអាមេរិក បើសិនជាបណ្ដាញការពារគ្រាប់មីស៊ីល​អាមេរិក បរាជ័យក្នុងការចាប់វា។

គ្រាប់មីស៊ីលដែលអាចបាញ់ពីកូរ៉េខាងជើងដល់អាមេរិក គឺដំណើរការដោយ ២ ដំណាក់កាល និងមានប្រសិទ្ធភាពកំទេចគ្រប់វត្ថុក្នុងរយៈចំងាយ ១៣ ០០០ គីឡូម៉ែត្រ គ្រប់គ្រាន់ក្នុងការធ្វើ​ឲ្យ​អាមេរិក​ទទួលរងការខូចខាតយ៉ាងដំណំ។

ការសិក្សាមួយនោះក៏បានបង្ហាញពីចន្លោះប្រហោង នៃប្រព័ន្ធការពារគ្រាប់មីស៊ីល​របស់អាមេរិក​ផងដែរ ដោយអះអាងថា ប្រព័ន្ធការពារគ្រាប់មីស៊ីលអាមេរិក​មានអានុភាព​ស្ទើរ​ក្នុងការ​កំណត់​សញ្ញា និងការពារ​ការវាយប្រហារពីកូរ៉េខាងជើង។

សូមជម្រាបដែរថា ការសិក្សានេះបានអះអាងថា ហេតុផលសម្រាប់ការស្រាវជ្រាវគឺដើម្បីវាយតម្លៃប្រសិទ្ធភាពនៃសមត្ថភាពការពារនុយក្លេអ៊ែររបស់អាមេរិក៕