បច្ចុប្បន្ន ប្រជាជនទូទាំងពិភពលោកកំពុងមានការព្រួយបារម្ភអំពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលសាកល្បងរបស់កងកម្លាំងកូរ៉េខាងជើង ដែលអាចបង្កជាហានិភ័យសង្គ្រាមនុយក្លេអ៊ែរ។

និយាយដល់អាវុធនុយក្លេអ៊ែរ ប្រទេសដែលកំពុងមានវាច្រើនបំផុតនោះគឺ រុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរសរុប ៥ ៩៧៧ រាប់ទាំងអាវុធបំពាក់ក្បាលគ្រាប់រួចរាល់ និងមិនទាន់បំពាក់ ខណៈអាមេរិកនៅលំដាប់លេខរៀងទី ២ មានចំនួន ៥ ៤២៨។ នេះបើតាមរបាយការណ៍ពី Wikipedia។
ដោយឡែក សម្រាប់ចំនួនអាវុធនុយក្លេអ៊ែរដែលបានបំពាក់ក្បាលគ្រាប់រួចរាល់ រុស្ស៊ីមានចំនួន ១ ៥៨៨ ខណៈអាមេរិកមានរហូតដល់ ១ ៦៤៤។

គួររំលឹកដែរថា ចំនួនអាវុធនុយក្លេអ៊ែរដែលរុស្ស៊ីមានបច្ចុប្បន្ន គឺតិចជាងកាលពីអតីតកាលច្រើន ដ្បិតកាលពីឆ្នាំ ១៩៨៦ សហភាពសូវៀតបានកត់ត្រាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលស្តុកទុកប្រមាណ ៤៥ ០០០ ឯណោះ ប៉ុន្តែចំនួនសព្វាវុធដែលរុស្សីអាចមាននាពេលបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយសន្ធិសញ្ញា New START ទ្វេភាគីជាមួយសហរដ្ឋអាមេរិក៕