នាយករដ្ឋមន្ត្រីថៃ​​ សម្រេចរំលាយសភា ខណៈការបោះឆ្នោតខិតកាន់តែកៀក

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​រំលាយសភា មុនការបោះឆ្នោតខែឧសភាមកដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណបក្សថ្មីរបស់លោក ប្រាយុទ្ធ ដែលមានឈ្មោះថា United Thai Nation នឹងត្រូវ​ជួបតតាំង​ជាមួយ​គណបក្សប្រឆាំង​ Pheu Thai ដឹកនាំដោយកូនស្រីពៅ​លោកអតីតីនាយករដ្ឋមន្រ្តីថៃ ​ថាក់ស៊ីន អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រា។

គួររំលឹកដែរថា កាលបរិច្ឆេទច្បាស់លាស់នៃការបោះឆ្នោតនៅមិនទាន់កំណត់នៅឡើយ ប៉ុន្តែជាទូទៅវាត្រូវតែកើតមានឡើងអំឡុងពេល ៦០ថ្ងៃ បន្ទាប់ពីសភាត្រូវបានរំលាយ។

ដោយឡែក គណៈកម្មការរៀបចំការបោះឆ្នោត នឹងបញ្ជាក់ពីកាលបរិច្ឆេទបោះឆ្នោត​នាពេលក្រោយ ហើយទំនងជាការបោះឆ្នោតអាចប្រព្រឹត្តទៅនាថ្ងៃទី ០៧ ឬ ១៤ ខែឧសភាខាងមុខ៕