ក្រោយខានជួបគ្នាជិត៤ឆ្នាំ ស៊ីជីងពីង និង ពូទីន ជជែកគ្នាពីបញ្ហាសង្រ្គាមអ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបគ្នាផ្ទាល់ បន្ទាប់ពី​មេដឹកនាំចិន​ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ជាលើកដំបូងទៅរុស្ស៊ី​ តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ជំនួបមិនផ្លូវការដែលបានចាប់ផ្ដើមនេះ មេដឹកនាំប្រទេសទាំង ២ នឹងជជែកគ្នាពី​បញ្ហាសំខាន់ៗ​មួយចំនួន​ដូចជា បញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

យោងតាមការចុះផ្សាយពី RT បានឲ្យដឹងថា លោក ពូទីន ព្រមបើកចិត្តទូលាយ ធ្វើការចរចាជាមួយ​អ៊ុយក្រែន និងជជែកជាមួយមន្ត្រីផ្សេងទៀត អំពីសំណើដំណោះស្រាយសន្តិភាព ដែលចិនធ្លាប់បានលើកឡើង ប៉ុន្តែច្រានចោលដោយលោកខាងលិច។

ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយទៅកាន់លោក ស៊ី ដែរថា រយៈពេលជាងមួយទសវត្សមកនេះ ពួកយើងបានសាងសម្ព័ន្ធភាពដ៏វិសេសវិសាលបំផុត ខណៈទំហំពាណិជ្ជកម្មគឺមានការកើនឡើងទ្វេដង៕