ស៊ី ជិនពីងជឿជាក់ថា ប្រជាជនរុស្ស៊ីនឹងបន្តគាំទ្រ ពូទីន សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ

អន្តរជាតិ

ជំនួបរវាងប្រធានាធិបតីចិន និងរុស្ស៊ី ក្រោយខកខានជួបគ្នារយៈពេលជិត៤ឆ្នាំ បានចាប់ផ្ដើម​តាំងពី​ថ្ងៃច័ន្ទ ពោលបន្ទាប់ពីលោក ស៊ី ជិនពីង​ ជាន់ទឹកដីរុស្ស៊ីតែប៉ុន្មានម៉ោង ក៏​ប្រញាប់ទៅជួប​មិត្តសម្លាញ់ វ៉្លាឌីមៀរ ពូទីន ភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការជួបគ្នាមិនផ្លូវការពីម្សិលមិញ ប្រធានាធិបតីចិនបានប្រាប់ទៅកាន់លោក ពូទីនថា លោកមាន​ជំនឿចិត្តជាមួយប្រជាជន​រុស្ស៊ី នឹងបន្តគាំទ្រលោក​ ពូទីន ជាមេដឹកនាំវិមានក្រឹមឡាំង​បន្ត សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយពី Reuters។

“ខ្ញុំដឹងថា ឆ្នាំក្រោយនឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសអ្នក។ សូមអរគុណចំពោះការដឹកនាំដ៏រឹងមាំរបស់អ្នក ប្រទេសរុស្ស៊ីបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាននូវភាពរុងរឿងរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំប្រាកដថាប្រជាជនរុស្ស៊ីនឹងគាំទ្រអ្នកយ៉ាងខ្លាំងនៅក្នុងការខិតខំដ៏ល្អរបស់អ្នក”។ នេះបើតាម​សម្ដី​លោក​ ស៊ី ប្រាប់ទៅកាន់​ ពូទីន។

សូមជម្រាបដែរថា ពូទីន បានកាន់អំណាចកំពូល​នៃ​មហាអំណាច​រុស្ស៊ី​តាំងពីឆ្នាំ ១៩៩៩ បន្ទាប់ពី​លោក Boris Yeltsin លាលែងតំណែង ហើយមកទល់ពេលនេះ​ថ្នាក់ដឹកនាំម្នាក់​នេះ នៅ​មិនទាន់​ប្រកាស​ថា នឹង​បន្តឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ នៅឡើយទេ៕