អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រាប់មហាសេដ្ឋីរុស្ស៊ី គន្លឺះដោះខ្លួនពីទណ្ឌកម្មសេដ្ឋកិច្ច

អន្តរជាតិ

មហាសេដ្ឋីរុស្ស៊ីដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច អាចរំដោះខ្លួនបាន បើសិនជាពួកគេ បរិច្ចាគទឹកប្រាក់ច្រើនសំបើមទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមសម្ដី​លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា លោកក៏បានបញ្ជាក់បន្ថែមថា ដំណោះស្រាយមួយនេះ គឺមិនទទួលបាន​ការគាំទ្រពី​ប្រទេសអ៊ុយក្រែននោះទេ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមមហាសេដ្ឋី​រុស្ស៊ី​ជាច្រើនរូប ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធ និងមានទំនាក់ទំនងស្អិតល្មួតជាមួយរដ្ឋាភិបាល​រុស្ស៊ី ខណៈទណ្ឌកម្ម​ទាំងនោះមានដូចជា បង្កកទ្រព្យសម្បត្តិ បិទការធ្វើដំណើរជាដើម។

សូមជម្រាបដែរថា អតីតមន្ត្រីការទូតជាន់ខ្ពស់ម្នាក់នេះ ក៏បន្ថែមទៀតថា ទណ្ឌកម្មសេដ្ឋកិច្ច​លើ​បុគ្គលបច្ចុប្បន្ន គឺពិបាកក្នុងការរំដោះខ្លួនខ្លាំងណាស់ ពោលបើសិនជាជាប់ហើយ គឺស្ទើរតែគ្មាន​យន្តការណាអាច​ស្រាយចេញទេ៕