ស្រីលង្កានឹងលែងជាប់ឈ្មោះជាប្រទេសក្ស័យធន បើសិនទទួលបានជំនួយពី IMF

អន្តរជាតិ

កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF បានប្រកាសថា ពួកគេនឹងធ្វើការ​វិនិច្ឆ័យ​ចំពោះ​ប្រទេសស្រីលង្កា សម្រាប់កញ្ចប់សង្គ្រោះតម្លៃច្រើនជាង ៣ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី RT បានបង្ហាញថា វានឹងក្លាយជា​លើកតំបូង ដែលប្រទេសនៅអាស៊ី​ប្រឈម​នឹង​ “ការធ្វើវិនិច្ឆ័យអភិបាលកិច្ច” ពី IMF ហើយបើសិនជាស្រីលង្កា​អាចទទួលបាន​ការសង្គ្រោះមួយនេះ នោះប្រទេសដីកោះ​នឹងលែងជាប់ឈ្មោះអសោច ជាប្រទេសក្ស័យធនទៀតហើយ។

បន្ថែមពីនោះ ស្រីលង្កាក៏នឹងអាចទទួលបានជំនួយបន្ថែមទៀតពីស្ថាប័ន​ផ្សេងៗ រហូតដល់ ៧ពាន់លានដុល្លារ បើសិនជា IMF នាំមុខផ្ដល់ជំនួយខ្នាតយក្សមុនគេ។

គួររំលឹកដែរថា ប្រធានាធិបតី Ranil Wickremesinghe បានបង្កើតផែនការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋជាផ្នែកនៃផែនការកំណែទម្រង់របស់គាត់ តែផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​តវ៉ា​បាន​ចោទ​លោក​ថា បាន​ការពារ​​គ្រួសារ​ត្រកូល Rajapaksa អតីតអ្នកកាន់អំណាចទៅវិញ៕