អ្នកឧកញ៉ា ឈុន លាង ឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារជូនមូលនិធិតេជោ១២៥

ជុំវិញ​ឧកញ៉ា

ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា​​ ឈុន លាង ចូលរួមឧបត្ថមថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនដល់មូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគរបស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្នុងបេសកកម្មមនុស្សធម៌នេះមិនមែនជាលើកទី១នោះឡើយ ដោយកន្លងទៅក្រុមហ៊ុនតែងតែចេញមុខបង្ហាញវត្តមានគ្រប់កាលៈទេសៈនៃការអំពាវនាវចូលរួមកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាលទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល​​ និងមនុស្សធម៌ជាដើម។

សូមជម្រាបជូបថា គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា- រដ្ឋសភា និងអធិការកិច្ច ជាប្រធាន, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាអនុប្រធាន។

គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។

គួររម្លឹកថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕