ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជាម្ចាស់ហាង Tube Coffee ជា «ឧកញ៉ា» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ុក សំរិទ្ធិពេជ្រ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Houston សហរដ្ឋអាមេរិក ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មអន្តរជាតិ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់។ បច្ចុប្បន្នលោក អ៊ុក សំរិទ្ធិពេជ្រ កំពុងមានជំនួញសំខាន់ៗក្នុងដៃដូចជា ក្រុមហ៊ុនកម្ចាត់សត្វល្អិត Orkin, ក្រុមហ៊ុន Fumex និងម្ចាស់ហាង Tube Coffee Central នៅផ្សារទំនើប Sami Square ខណ្ឌទួលគោក និង Tube Coffee ផ្សារដំរីផាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថា លោក អ៊ុក សំរិទ្ធិពេជ្រ គឺជាកូនប្រុសរបស់លោកជំទាវ ទ្រី សុខា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាពិធីការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕


