លោកជំទាវ ឧកញ៉ា សុខ សុភាព សហគ្រិនលេចធ្លោនៅពីក្រោយឧស្សាហកម្មភេសជ្ជៈក្នុងប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

វិស័យឧស្សាហកម្មភេសជ្ជៈនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា កំពុងរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ឱកាសការងារក្នុងស្រុកដល់ពលរដ្ឋរាប់ម៉ឺនកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមអ្នកវិនិយោគិនគ្រាក់ៗ នៃឧស្សាហកម្មស្របៀរ និងភេសជ្ជៈនេះដែរ ភាគច្រើនពួកគាត់ គឺជាអ្នកឧកញ៉ា និងឧកញ៉ាៗ ដែលជាអ្នកមានលំដាប់សេដ្ឋីកំពូលៗ សុទ្ធតែមិនសូវមើលរំលងការវិនិយោគក្នុងវិស័យមួយនេះ។  ក្នុងនោះ គេក៏ឃើញមាន វត្តមានរបស់ លោកជំទាវឧកញ៉ា សុខ សុភាព អគ្គនាយិកា​ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច ខេមបូឌា (Inter-Mattrid Beverage Cambodia) និងក្រុមហ៊ុន​ អង្គរ​ដេលី​ហ៊្វូដ មួយរូបផងដែរ ដែលបានបោះដើមទុនវិនិយោគ ខ្ទង់រយលានដុល្លាសហរដ្ឋអាមេរិកលើក្រុមហ៊ុនភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។  

ក្រុមហ៊ុន​ អង្គរ​ដេលី​ហ៊្វូដ លោកជំទាវឧកញ៉ា សុខ សុភាព ជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% មានទីតាំងនៅ សង្កាត់ព្រៃស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រដ៏ធំអស្ចារ្យមួយនេះ ផលិតចេញនូវភេសជ្ជៈជាច្រើនមុខ ក្នុងនោះក៏មានដូចជាភេសជ្ជៈ ឆេមពាន និង ភេសជ្ជៈប៉ូវកម្លាំង រេដ អាន។ បច្ចុប្បន្ន ក្រុមហ៊ុន ភេសជ្ជៈមួយនេះ បាននឹងកំពុងបង្កើតការងារ​ដល់​យុវជនកម្ពុជាបានចំនួនជាង ៣៥០ កន្លែង។

ដោយឡែក ក្រុមហ៊ុន ផលិតស្រាបៀរ អុិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) របស់លោកជំទាវ ឧកញ៉ា  ក៏បានវិនិយោគសរុបចំនួន ៧៨ លានដុល្លាសហរដ្ឋអាមេរិក។ សាងសង់ លើផ្ទៃដី ១៥ហិចតា មានទីតាំងស្ថិតក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរួមចំណែកបង្កើតការងារ​ដល់​យុវជនកម្ពុជាបានប្រមាណចំនួន ៥៥០ កន្លែង។ ក្រុមហ៊ុនផលិតស្រាបៀរ ដែលវិយោគ ១០០% ដោយសហគ្រិនខ្មែររូបនេះ មានសមត្ថភាពផលិតស្រាបៀរបានចំនួន ៤០​ម៉ឺន​ហិចតូ​លីត្រ ឬ ស្មើរនឹង ៦,៥​លាន​កេស ក្នុងមួយឆ្នាំ។

លោកជំទាវឧកញ៉ា សុខ សុភាព 

 ក្រៅពីការរួមចំណែក ជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ជាតិ តាមរយៈការបង់ពន្ធជូនរដ្ឋ, សកម្មភាពអាជីវកម្ម នៅលើទីផ្សារ រួមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ក្រុមហ៊ុន ស្រាបៀរ និងភេសជ្ជៈ លោកជំទាវឧកញ៉ា សុខ សុភាព ក៏តែងតែបង្ហាញខ្លួន ចូលរួមជាមួយរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងក្នុងព្រឹត្តិការណ៍ជួបជុំថ្នាក់ជាតិ  តាមរយៈការឧបត្ថម្ភជូនភ្ញៀវដែលចូលរួម។ 

ជាក់ស្ដែង នៅក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ រួម​គ្នា​ជាមួយ​បង្អូនខ្មែរឥស្លាមប្រម៉ាន ៦ពាន់នាក់ ក្រោមវត្តមាន  សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម Anwar Bin Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារកាលពី​ល្ងាច​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ គេក៏ឃើញ វត្តមានភេសជ្ជៈប៉ូវកម្លាំង មីស៊ីល ​​របស់​លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា​ក្រុមហ៊ុន​ អង្គរ​ដេលី​ហ៊្វូដ ត្រូវបានជ្រើសរើសសម្រាប់ពិធីជួបជុំសាសនាដ៏ធំប្រចាំឆ្នាំនេះផងដែរ។

ភេសជ្ជៈប៉ូវកម្លាំង មីស៊ីល ដែលបានទទួលស្គាល់ពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារគុណភាព និងអនាម័យតាម កម្រិតស្តង់ដារ ISO 9001-2015 និង ISO 22000- 2018។

ដោយឡែក នៅក្នុងពិធី​ជួបជុំសំណេះ​សំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ ចំនួនជិត​ ៥០០០​នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ​​ក្រោម​វត្តមាន​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលល្ងាចពីដើម ខែមករា ឆ្នាំ២០២៣ ស្រាបៀរម៉ាទ្រីដ (Mattrid Beer) ​​របស់​លោកជំទាវ ឧកញ៉ា សុខ សុភាព ​​ក៏ត្រូវ​បាន​ជ្រើស​រើសផងដែរ៕  ​