លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នាព្រឹកថ្ងៃ អង្គារ ទី២ ខែ មិថុនា ឆ្នាំ២០២០ បាននាំយកអំណោយអង្ករចំនួន ១០តោន ព្រមទាំងថវិកាចំនួន ៨ពាន់ដុល្លារជូនទៅដល់ខេត្តកំពង់ស្ពឺ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់អំណោយនោះ មានការចូលរួមពី ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀត។ អំណោយទាំងនោះ ត្រូវបានលោក ឧកញ៉ា ឡេង ណាវ៉ាត្រាផ្ដល់ជូនមាន អង្ករចំនួន ១០តោនជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ព្រមទាំង ថវិកាចំនួន ៨ពាន់ដុល្លារជូនទៅដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមចំណែកក្នុងការងារមនុស្សធម៌៕


