ឧកញ៉ា សុខ ហ៊ាង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្នុងចំណោមបេក្ខភាពឧកញ៉ា៣រូប

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា​ សុខ ហ៊ាង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្នុង​ចំណោម​បេក្ខភាព​​​​ឧកញ៉ា​៣​រូប និង​បេក្ខជន​សរុប​៧​រូប ក្នុង​ការ​បោះឆ្នោត​​ជ្រើសរើស​ប្រធានសភាពាណិជ្ជកម្ម​ខេត្តត្បូងឃ្មុំ​ ​​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានរៀបចំការបោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាព លោក​ បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក​ ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង​លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា។

ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល តាមការកំណត់របស់គណៈកម្មការ​រៀបចំ​ការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ៩រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប២០៨នាក់ និងមានអ្នកបាន​មក​បោះឆ្នោតសរុប ១៤៥នាក់ ស្មើនឹង៧០ភាគរយ។ បន្ទាប់ពីរាប់សន្លឹកឆ្នោត បេក្ខជនជ័យលាភីមាន៧រូប សរុប​សមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា សុខ ហ៊ាង ត្រូវបានជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ នេះ។

គួរ​បញ្ជាក់​ថា បេក្ខជន៧​រូប ​ដែល​ឈរ​ឈ្មោះ​​ក្នុង​ការ​បោះឆ្នោត​ជា​ប្រធានសភាពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​ រួមមាន ឧកញ៉ា សុខ ហ៊ាង, ឧកញ៉ា សូ សេត, ឧកញ៉ា ស៊្រុយ ម៉ៅ, លោក អ៊ឹម លីចាន់, លោក អ៊ាង ម៉េងត្រៃ, លោកស្រី ហ៊ន់ សោភា និង​លោកស្រី ឃឿន ឈុនហឿន។ ជាលទ្ធផលឧកញ៉ា សុខ ហ៊ាង ដែល​ជា​អតីត​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​ អាណត្តិ​មុន ទទួល​បាន​សម្លេង​​បោះឆ្នោត​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ ១៣​សម្លេង ហើយ​នឹង​បន្ត​​​តួនាទី​ជា​ប្រធាន​​សភាពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​ទៀត៕