ដូចពាក្យចាស់លោកបានតំណាលមកថា សំណាបយោងដីស្ត្រីយោងបុរស ដើម្បីឲ្យគ្រួសារមួយមានសុភមង្គលសេដ្ឋកិច្ចធូរធារ លុះត្រាតែប្ដីប្រពន្ធក្នុងគ្រួសារនោះចេះជួយគ្នាទៅវិញទៅមក។ ប្រសិនបើប្ដីរកប្រាក់បានហើយ ប្រពន្ធមិនចេះដឹងពីរៀបចាយវាយ ទុកដាក់នោះ មិនសុខពីនាងកញ្ជើធ្លុះឡើយ ដូចបុរាណពោលឡើយ។ ដើម្បីជាការក្រើនរំលឹក លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើក៥ចំណុច របស់ភរិយា ដែលធ្វើឲ្យគ្រួសារមានទ្រព្យច្រើន រស់នៅក្នុងភាពថ្លៃថ្នូរ។ ចំណុចទាំង៥នោះមានដូចខាងក្រោយ៖
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
- គ្រួសារមួយក្រីក្រ នោះគេមិនបន្ទោសភរិយាដែលមិនចេះទុកដាក់លុយទេ តែគេបន្ទោសស្វាមីមិនចេះរកលុយ!
- គ្រួសារមួយមិនសល់លុយ នោះគេមិនបន្ទោសស្វាមីមិនចេះរកលុយទេ តែគេបន្ទោសភរិយាមិនចេះទុកដាក់លុយ!
- ស្វាមីមានតួរនាទីជាអ្នករកលុយ រីឯភរិយាជាអ្នកទុកដាក់លុយ ហើយបើភរិយាចេះរកលុយទៀត គ្រួសារនោះនឹងក្លាយជាអ្នកមានឆាប់!
- នៅក្នុងការងារ អាជីវកម្ម និងសង្គម គឺស្វាមីជាអ្នកដឹកនាំ តែនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិសងខាង គឺភរិយាជាអ្នកដឹកនាំ!
- គ្មានទេការឈ្នះ ឬចាញ់រវាងគូរស្វាមីភរិយា ព្រោះបើឈ្នះ ឬចាញ់ក៏ដោយ ក៏នៅតែជាស្វាមី ឬភរិយារបស់យើង!
បណ្ឌិត គីម ហ៊ាង