អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង គោរពអរគុណសម្តេចតេជោ និងសន្យាប្រេីប្រាស់បទពិសោធទាំងអស់នេះ ឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ

ជុំវិញ​ឧកញ៉ា

ប៉ុន្មានម៉ោងក្រោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារអំពាវនាវឲ្យបញ្ឈប់ការវែកញែកពាក្យ រឿងអ្នកមានអ្នកក្រ ដែលកំពុងផ្សព្វផ្សាយយ៉ាងផុសផលទូលំទូលាយដោយកាត់ផ្នែកតូចមួយនៃការពន្យល់របស់អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង ធ្វើឲ្យមានការចាប់អារម្មណ៍នោះ នៅម៉ោងប្រមាណ ១១អាទ្រាធជិតចូលថ្ងៃទី២ ខែមេសានេះ អ្នកស្រីឧកញ៉ា បានប្រកាសលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រីបានលើកឡើងថា ក្រោយពីអ្នកស្រីបានស្តាប់យ៉ាងយកចិត្តទុក្ខដាក់នូវសាររបស់សម្តេចដ៏មានអត្ថន័យ​ រយៈពេល​ ២៥:២៦នាទី​ រួចមក​ អ្នកស្រីសូមគោរពទទួល​ និងអនុវត្តតាមអាសនុសាសន៍របស់សម្តេចតេជោ។

អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ “ក្មួយពិតជាសូមសំដែងនូវការអគុណ និង សូមទទួលស្គាល់ថា ក្មួយបានប្រើប្រាស់នូវពាក្យពេជន៍ និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ ក្មួយនឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតក្មួយ និងជាធាតុដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍សម្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់កិច្ចការងារសង្គមផងដែរ”។

ទន្ទឹមនឹងនោះ អ្នកស្រីបានជម្រាបជូនប្រជាពលរដ្ឋ ទទួលនូវរាល់មតិរិះគុណដេីម្បីស្ថានា ដែលសាធារណមតិបានផ្តល់ឲ្យមកអ្នកស្រី។ អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង បានបញ្ជាក់ជំហរថា តាំងពីដេីមមកដល់ពេលនេះ អ្នកស្រីពុំបានមានចិត្តខឹងសម្បារដល់ រាល់មតិរិះគន់ បន្តុះបង្អាប់អ្នកស្រីឡេីយ ផ្ទុយទៅវិញ អ្នកស្រីសូមដឹងគុណប្រជាពលរដ្ឋ ដែលបានធ្វេីជាកញ្ចក់ដ៏ថ្លា ដែលអាចឲ្យអ្នកស្រីឆ្លុះឃេីញ ខ្លួនឯងកាន់តែច្បាស់។

ជាមួយគ្នានោះ អ្នកស្រីក៏សូមអរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានស្រឡាញ់ គាំទ្រ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដល់អ្នកស្រី ដោយមានការលេីកទឹកចិត្តទាំងនេះហេីយ គឺជាក្តីសង្ឃឹមមួយ ហេីយក៏ជាកំលាំងចិត្ត ឲ្យអ្នកស្រីបន្តការចែរំលែកដល់សង្គមបន្តទៀត ។

បន្ថែមទៅទៀតនោះ អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង បានបញ្ជាក់ពីសាវតារបន្ថែមថា៖ ការពិតទៅនាងខ្ញុំគឺជាកូនអ្នកខ្សត់ខ្សោយដែរ ព្រោះលោកពុក អ្នកម្តាយ របស់នាងខ្ញុំ ជាអ្នកដែលកេីតចេញពីបាតដៃទទេដូចតែគ្នា ហេីយ នាងខ្ញុំតែងតែយករឿងនេះមកនិយាយកន្លងមក។នាងខ្ញុំមិនដែលរើសអើងនឹងអ្នកដែលមានជីវភាពទន់ខ្សោយនោះទេ ព្រោះនាងខ្ញុំអាចរកសុីមានបានតិចតួចនេះ ក៏ដោយសារមានពួកគាត់ទាំងអស់ជាអ្នកជួយជ្រោមជ្រែង​។ នាងខ្ញុំតែងតែដឹងគុណដល់បុគ្គលិក ក៏ដូចជាអ្នកដែលគាត់ បានជួយនាងខ្ញុំ រហូតមក បេីគ្មានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ “ អគុណមានអ្នក “ ។

បើទោះជាមានការរិះគន់យ៉ាងណាក្តី អ្នកស្រីបានប្រកាសសូមទទួលយកនូវរាល់បទពិសោធល្អៗក្នុងប៉ុន្មានថ្ងៃនេះ ទោះវិជ្ជមាន ក្តី អវិជ្ជមានក្តី អ្នកស្រីពិតជារៀនសូត្របានច្រេីនមែន ជាពិសេស​ សាររបស់សម្តេចតេជោ បានធ្វេីអោយអ្នកស្រីភ្ញាក់ខ្លួនជាខ្លាំង ហើយសូមសន្យាថា​ នឹងប្រេីប្រាស់បទពិសោធទាំងអស់នេះ ឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ គ្រាន់ជាការតបស្នងសងគុណ៕