លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យជាង ២ទសវត្សរ៍ បានបង្ហើបឱ្យដឹងថា ដើម្បីអាចឆាប់បានប្រាក់ចំណេញលើការវិនិយោគលើដីធ្លី គឺលោកអ្នកគួរតែវិនិយោគទៅលើប្រភេទដីលំនៅឋាន ដែលជាដីសម្រាប់សាងសង់លំនៅឋានបែបបុរី ខុនដូ ឬផ្ទះល្វែង។
លោកឧកញ៉ា ប្រធាន KW Cambodia ទូទាំងប្រទេស បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅថា ជាទូទៅប្រភេទដីត្រូវបានបែងជា៤ប្រភេទគឺ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅឋាន និងដីកសិកម្ម។ លោកឧកញ៉ាបណ្ឌិត បានបន្តថា ប្រភេទដីនីមួយៗ វាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដី ដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅឋាន ដែលជាប្រភេទដីទុកសម្រាប់សាងសង់លំនៅឋានបែបបុរី ខុនដូ ឬផ្ទះល្វែង។
ឧកញ៉ា គីម ហ៊ាង បានបន្ថែមថា ចំណែកឯប្រភេទដីទេសចរណ៍ គឺជាប្រភេទដីដែលមានឱកាសវិនិយោគលំដាប់លេខពីរ សម្រាប់ធ្វើការវិនិយោគ ព្រោះដីប្រភេទទេសចរណ៍ មានឱកាសចំណេញសម្រាប់ខាងវិស័យទេសចរណ៍ ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរ។ លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ដីតំបន់ភ្នំ អាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើន គឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ ជាដើម។
សូមជម្រាបជូនថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាអ្នកជំនាញអចលនទ្រព្យចាស់វស្សាមួយរូបនៅកម្ពុជា និងបច្ចុប្បន្នជា អគ្គនាយក បុរី វិមានសំណាង។ បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាបុរីលំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទ គឺវីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។
បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕