ក្រុមហ៊ុនអេច អេស ស៊ី គ្រុប (HSC Group) ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដោយលោកឧកញ៉ា សុខ ហុង កូនប្រុសទី២ របស់អ្នកឧកញ៉ា សុខ គង់។ រយៈពេល១៦ឆ្នាំ អេច អេស ស៊ី គ្រុប មានអាជីវកម្ម៧ធំៗ ដែលក្នុងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូជាច្រើននៅជុំវិញពិភពលោក ក្នុងការនាំយកម៉ាកល្បីៗជាង១៩ មកកាន់ប្រទេសកម្ពុជា។

អាជីវកម្ម៧ធំៗ នៃក្រុមហ៊ុន អេច អេស ស៊ី គ្រុប មានដូចជា៖
១) DFS៖ ជាអាជីវកម្មលក់រាយនូវផលិតផលប្រណិតៗមានមូលដ្ឋានពីទីក្រុងហុងកុង
២) HSC Food & Beverages៖ មានម៉ាកល្បីៗផ្នែកម្ហូបអាហារដូចជា Burger King, Crystal Jade, Paris Baguette, Tealive
៣) HSC Beverages៖ មានម៉ាកភេសជ្ជៈ Oishi, Chill, Crystal Water, Goodday, 100plus
៤) HSC Trading៖ នាំចូលភេសជ្ជៈ M-150 និងស្រាកូរ៉េ Jinro
៥) HSC Decor៖ មានម៉ាក Mitsubishi, Lassele, Kansal Paint, INAX និង Plaster Skim Coat
៦) HSC Retails៖ នាំចូលម៉ាក The Face Shop ដែលជាយីហោគ្រឿងសម្អាងនាំមុខគេនៅប្រទេសកូរ៉េ
៧) HSC Heavy Equipment៖ នាំចូលសម្ភារៈសំណង់ធុនធ្ងន់ម៉ាក Hyundai។



សូមជម្រាបថា បើយោងតាមសៀវភៅ «អាថ៍កំបាំងក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់» បានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ ដែលមានភរិយាគឺលោកស្រី គឹម ឡេង មានបុត្រាបុត្រីចំនួន ៦ រូប ក្នុងនោះមានដូចជា ១.ឧកញ៉ា សុខ យាក ២.ឧកញ៉ា សុខ ហុង ៣.លោក សុខ សុវណ្ណនិត ៤.លោកស្រីឧកញ៉ា សុខ ចន្ថា ៥.លោកស្រីឧកញ៉ា សុខ ចន្ធី និង ៦.លោកស្រីឧកញ៉ា សុខ ចន្ធូ៕