ពាណិជ្ជករឆ្នើមចាស់វស្សាមួយគូរ ត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករខ្មែរដ៏មានឥទ្ធិពល ដែលកំពុងដឹកនាំមុខជំនួញក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា លឹម រស់ និងឧត្តមភរិយា គឺលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ា ជូនដល់ឧកញ៉ា លឹម រស់ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៦ និងលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា ដោយ​ព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៥ ចុះថ្ងៃ​​ដូច​គ្នា ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ក៏ជាសប្បុរសជនខ្មែរមួយរូបដែលតែងតាំងបង្ហាញមុខក្នុងការចុះជួយវិភាគទានថវិកា និងធនធានជាច្រើនចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ លើកិច្ចការងារសង្គម សេដ្ឋកិច្ច និងវិស័យសុខាភិបាលជាដើម។

សូមជម្រាបជូនថា អ្នកឧកញ៉ា លឹម រស់ ត្រូវបានគេចាត់ទុកថា ជាអ្នកជំនួញវស្សាមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជាដ៏លេចធ្លោរ ដែលកំពុងជោគជ័យលើវិស័យអចលនទ្រព្យ ហើយអ្នកឧកញ៉ាក៏ជាថ្នាក់ដឹកនាំដ៏ឆ្នើមកំពូលក្នុងតួនាទីជាសហស្ថាបនិក​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ​​ដែល​ត្រូវ​បានអ្នកឧកញ៉ា រួមនឹង​ឧកញ៉ា ២រូបទៀត គឺ​​​ឧកញ៉ា អ៊ឹង ប៊ុនហូវ និង​ឧកញ៉ា លឹម ប៊ុនសួរ​ រួមគ្នា​បង្កើត​ឡើង​​រយៈពេល​ជិត ២០ឆ្នាំ​មក​ហើយ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា លឹម រស់​ ក៏ម្ចាស់នៃគម្រោងលំនៅឋានប្រណិតមានជ័យ រ៉េស៊ីដិនស៍ ដែលស្ថិតនៅក្នុងតំបន់សក្តានុពលក្នុងរាជធានីភ្នំពេញ ដែលបានបើកសម្ពោធការលក់ជាផ្លូវការហើយថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន៕