លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស យល់ឃើញថា ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក បានជួយកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ប្រជាពលរដ្ឋ ព្រមទាំងជួយឱ្យសាធារណជនស្គាល់ពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា កាន់តែច្រើន។

ស្ថាបនិកឧទ្យានបោះតង់ (រំដួលគីរីរម្យ រីស៊ត) នៅលើឧទ្យានជាតិគិរីរម្យរូបនេះ បានបង្ហោះរូបភាព និងសារ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញយ៉ាងដូច្នេះថា៖ “កាន់តែថ្មី ហើយប្លែក! រំដួលគីរីរម្យ រីស៊ត សម្រស់មិនចាញ់ប្រទេសជិតខាងយើងឡើយ។ ធ្វើដំណើរឆ្លងសមុទ្រ ឡើងភ្នំ មិនមែន ដើម្បីតែបេះដូងខ្លួនឯងនោះឡើយ តែជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ប្រជាពលរដ្ធ។ ជាពិសេសដើម្បីទាក់ទងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យកាន់តែបានស្គាល់ពីសក្តានុពលទេសចររបស់ប្រទេសកម្ពុជា”។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ឧទ្យានបោះតង់ (CampingPark) ក៏មានសកម្មភាពលេងល្បែងប្រជាប្រិយ និងសង្រ្កាន្តភ្នំ យ៉ាងសប្បាយផងដែរ។ ឧទ្យានបោះតង់ មានបន្ទប់ទឹកក្ដៅ/ត្រជាក់ និងបង្គន់អនាម័យ, Wifi មានល្បឿនលឿនភ្ជាប់ដោយសេរី ២៤ម៉ោង, ភោជនីយដ្ឋានមានលក់អាហារបីពេល និងហាងកាហ្វេ ក៏ដូចជាមីនីម៉ាត។
ទំនាក់ទំនងសម្រាប់សាកសួរព័ត៌មានបន្ថែម ឬកក់ជាមួយនឹងកន្លែងបោះតង់ទុកមុន៖ 078 600 012 /
068 600 012 ។
ទីតាំង Google Map : https://bit.ly/3xmBr6v ៕











