ឧកញ៉ា គីម ហ៊ាង ប្រកាសជ្រើសរើសបុគ្គលិកផ្នែកលក់បុរី ជាច្រើននាក់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង (Borey Vimean Samnang) នៅព្រឹកថ្ងៃអង្គារ​នេះ ​​បាន​ប្រកាស​ជ្រើសរើសបុគ្គលិកផ្នែកលក់បុរី ជាច្រើននាក់ ជាមួយ​នឹង​លក្ខខណ្ឌ​ចំនួន ៥​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា គីម ហ៊ាង ​​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ​បុរី វិមានសំណាង​សាងសង់លើផ្ទៃដី ២៥ហិកតា ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ​ ត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់បុរី ច្រើននាក់ ដែល​មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖

១. រូបសម្រស់សមរម្យ ភេទប្រុស ភេទស្រី ឬភេទទីបី

២. អាយុចាប់ពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ នៅលីវ ឬមានគ្រួសារ

៣. ត្រូវតែមានបទពិសោធន៍​ខាងលក់បុរី ឬខុនដូ កំរិតខ្ពស់

៤. ត្រូវតែចេះភាសាខ្មែរ និងភាសាអង់គ្លេសច្បាស់ ហើយបើចេះភាសាចិនទៀត គឺមានអាទិភាពបំផុត

៥. អាចធ្វើការក្រោមសម្ពាធ ជាមួយការប្រកួតប្រជែងខ្លាំង

សម្រាប់​បងប្អូន​មាន​ចំណាប់​អារម្មណ៍​ សូមផ្ញើប្រវត្តិរូបសង្ខេបជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាចិន ទៅ​កាន់​អ៊ីម៉ែល៖ [email protected]

សូម​ជម្រាប​ថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោម៖