ឧកញ៉ា ប៉ិច បូឡែន យល់ថា ដើម្បីសម្រេចផែនការមួយ យើងត្រូវធ្វើរឿង ៧ចំណុច

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​​យល់​ឃើញ​ថា ​​ដើម្បី​អាច​សម្រេច​ផែនការ​មួយ​ទៅ​បាន គឺ​យើង​ត្រូវ​តែ​ធ្វើ​សិក្សា និង​ប្រតិបត្តិ​នូវ​ចំណុច​ចំនួន ៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ យ៉ាង​ដូច្នេះ​ថា ដើម្បីសម្រេចផែនការ យើងត្រូវការ ១)សិក្សាពី​បរិយាកាសនិងវប្បធម៍ស្ថាប័ន ២)មាន​យុទ្ធសាស្រ្តត្រូវ ៣)​មាន​ផែនការសកម្មភាពគាំទ្រល្អ ៤)ការប្រាស្រ័យ​និង​ភាព​ស៊ីសង្វាក់គ្នាក្នុងក្រុម ៥)សមត្ថភាពក្រុមការងារ ៦)ប្រតិបត្តិការតាមផែនការដោយយកចិត្តទុកដាក់ និង ៧)ស្ថេរភាពនៃឧត្តមភាពសេវាកម្ម។ លោក​ឧកញ៉ា បន្ថែម​ថា បើអត់មួយណា ផែនការនឹងក្លាយជាផែនស្ករ​មិនខាន។​

សូម​ជម្រាប​ថា ឧកញ៉ា ប៉ិច បូឡែន កំពុង​​​​កាន់​តួនាទី​សំខាន់ៗ​ជា​ច្រើន​ដូចជា អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប, ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង​ជា​ទីប្រឹក្សាក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច។

សម្រាប់​សាលារៀនអន្តរជាតិ​ វេសឡាញ បាន​បង្កើត​ឡើង​​ដោយ​ឧកញ៉ា ប៉ិច បូឡែន តាំងពីឆ្នាំ២០០៨។ សាលា វេសឡាញ មានកម្មវិធី​បង្រៀន​ភាសាអង់គ្លេស ចាប់ពី​ថ្នាក់​ត្រៀម​ចូលមត្តេយ្យ រហូត​ដល់​កម្រិត​ខ្ពស់ ជាមួយ​នឹង​ស្តង់ដា​អាមេរិកាំង និង​កម្មវិធីសិក្សាភាសាខ្មែរ ​​ចាប់ពី​ថ្នាក់ទី​១ រហូត​ដល់​ថ្នាក់​ទី​១២ ស្រប​តាម​ស្តង់ដា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ។ បច្ចុប្បន្ន​សាលា វេសឡាញ មាន​ជា​ច្រើន​សាខា​ដូចជា សាខា​សន្ធរមុក ទួលទំពូង ច្បារអំពៅ ទួលស្វាយព្រៃ ផ្សារតូច ដូនពេញ ចំការដូង ភ្នំពេញថ្មី ព្រែកលាប និង​សាខា​ចំការ​សំរោង ផង​ដែរ៕