ក្នុងឱកាសដែល ស្រេងអភិបាលគណៈអភិបាលរាជធានីភ្នំពេញបាននាំភរិយា កូនៗព្រមទាំងសាច់សាលោហិតមកទស្សនាតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រមទាំងលោកជំទាវ បានអញ្ជើញមកទទួលឯកឧត្ដម អភិបាលគណៈអភិបាលរាជធានីដោយភាពកក់ក្ដៅបំផុត ។ ក្នុងនោះដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា ដោយយល់ឃើញថា លោកទាំងពីរជាអ្នកស្រលាញ់ព្រៃឈើដូចគ្នា ដូចនេះ លោកឧកញ៉ា នឹងជូនដើមឈើប្រណិតៗជាច្រើនដើម ដើម្បីដាំតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។

ដើមឈើប្រណិតៗទាំងនោះរូមមាន កកោះ ផ្ចឹក ផ្ចឹករាំង ពង្រ កន្ទួតព្រៃ រការដែក ឈើក្រម ព្រមទាំងដើមឈើផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរលើផេកផ្លូវការរបស់លោកបែបនេះថា (ព្រឹកថ្ងៃអាទិត្យទី២១ ខែ មិថុនា ឆ្នាំ២០២០ឯកឧត្ដមឃួន ស្រេងអភិបាលគណៈអភិបាលរាជធានីភ្នំពេញបាននាំភរិយា កូនៗព្រមទាំងសាច់សារលោហិតមកទស្សនាតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ ដោយសារតែយើងមានឆន្ទះស្រឡាញ់ព្រៃឈើដូចគ្នា ខ្ញុំបានយល់ព្រមអោយសាលារាជធានីភ្នំពេញបញ្ជូនអ្នកជំនាញបច្ចេកទេសមក គាស់ដើមឈើនៅក្នុងតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យសម្រាប់យកទៅដាំនៅក្នុងរាជធានីភ្នំពេញ រួមមានដើមកកោះ ផ្ចឹក ផ្ចឹករាំង ពង្រ កន្ទួតព្រៃ រការដែក ឈើក្រម ព្រមទាំងដើមឈើផ្សេងៗទៀតដែលសាលារាជធានីភ្នំពេញមានតម្រូវការ ដោយមិនគឹតថ្លៃ Free)







