ឧកញ៉ា សំ សុខនឿន ចែករំលែករឿងពិតការវិនិយោគដីធ្លី ទិញតែ២ម៉ឺនដុល្លារ លក់បានជាង៣លានដុល្លារ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ​​បាន​ចែក​រំលែក​រឿង​ពិត​មួយ កាលពី១៥ឆ្នាំមុន ​​​​ដែល​មាន​ឪពុកម្តាយ​​​មិត្តភ័ក្តិ​របស់​លោក​ម្នាក់ ​​បាន​ទិញ​ដី​ទុក​ទំហំ​​សរុប​​ ១០០​ហិកតា ​​ក្នុង​តម្លៃ​ចន្លោះពី ១,៥ម៉ឺន​ដុល្លារ ទៅ​២ម៉ឺន​ដុល្លារ ​​រហូត​ដល់​ឆ្នាំ២០២៣​នេះ អាច​លក់​បាន​តម្លៃ​ដល់​ទៅ ៣,៥​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ឧកញ៉ា សំ សុខ​នឿន ​​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ​ យ៉ាង​ដូច្នេះ​ថា ​កាលពី១៥ឆ្នាំមុន ឳពុកម្តាយរបស់មិត្ត​របស់​លោក​ម្នាក់ បានវិនិយោគដីទំហំ ១០០ហិកតា ហើយដី ដែលគាត់​ទិញនោះ មួយចំនួន មានតម្លៃ ១០០ដុល្លារ និងមួយចំនួន មានតម្លៃ ២០០ ដុល្លារ ក្នុងមួយ​ហិកតា និង​ចុង​ក្រោយ​បំផុត ដីមួយចំនួនគាត់ទិញតម្លៃ ៣០០ ដុល្លារ ក្នុង១ហិកតា។

លោកឧកញ៉ា បាន​បញ្ជាក់​ថា​ នៅពេលនោះ កាលពី១៥ឆ្នាំមុន បងប្អូនយើងមួយចំនួនគិតថា ដីនេះទិញមិន​ដឹង​យកធ្វើអ្វី ហើ​យថា​តម្លៃថ្លៃនៅពេលនោះ។ ដូច្នេះគាត់ចំណាយទុនដើម្បីទិញដីសរុប ១០០ ហិកតានោះ​មានតម្លៃ​សរុប ចន្លោះ ពី ១ម៉ឺន៥ពាន់ដុល្លារ ទៅ ២ម៉ឺន៥ពាន់ដុល្លារ។ លោក​ឧកញ៉ា បន្ត​​ថា គាត់បានរង់ចាំអស់រយៈពេល ១៥ឆ្នាំ ហើយគាត់ចំណាយពេល៣ឆ្នាំ ដើម្បីលក់ដីនេះដាច់ ដោយឆ្នាំ២០២៣ នេះ គាត់បានលក់ដីនេះដាច់ ក្នុងតម្លៃ ៣លាន ៥ សែនដុល្លារ។

អតីតកូនកសិករស្រុកក្រូចឆ្មារ​រូប​នេះ ​​បាន​បន្ថែម​ថា​ អ្នកដែរសប្បាយចិត្តជាងគេ​បំផុត គឺកូនៗរបស់គាត់ ព្រោះ​ថា​ដីនោះគាត់ទិញទុករយៈ១៥ឆ្នាំ ដើម្បីទុកឱ្យកូនៗ។ នេះជារឿងពិតនៃការវិនិយោគដីធ្លី ក្នុងចំណោមរឿងរាប់​លាន​រឿង ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។ ឧកញ៉ា សំ សុខនឿន ​​បាន​​​ចោទ​ជា​សំនួរ​ថា ត្រឡប់មកនិយាយ​អំពីបច្ចុប្បន្ន ឬពេលនេះវិញ តើបងប្អូន​យើងណាខ្លះបានទិញដីទុក សម្រាប់ការវិនិយោគរយៈពេលវែងដូចគាត់? ឬបានត្រឹមគិត មិនទាន់បានទិញ?