លោក ប៊ុន រតនា ហៅ សេម ជាអតីតអ្នកដឹកនាំសម្តែងដ៏ល្បីល្បាញមួយរូបនៅក្នុងផលិតកម្មថោន ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់ឡាយព្រះហស្តលេខាផ្ដល់គោរមងារជា ឧកញ៉ា ហើយកាលពីចុងសប្ដាហ៍មុននេះ។

លោក ប៊ុន រតនា ហៅ សេម ត្រូវបានគេស្គាល់ជា ជាអ្នកដឹកនាំសម្ដែងខារ៉ាអូខេល្បីឈ្មោះមួយ ជាពិសេសនោះគឺក្នុងចង្កោមអ្នកសិល្បៈ។ លោកបានក្លាយជា អ្នកដឹកនាំសម្ដែង តាំងតែពីផលិតកម្មថោនទើប នឹងចាប់ផ្ដើមដំណើរការមកម្ល៉េះ។ ស្នាដៃ ជាច្រើនបទត្រូវបានអតីតផលិតកររូបនេះ បានចេញផលិត ក្នុងនោះមានបទល្បីៗជាច្រើនដូចជាបទ រួមមានដូចជា I am sorry, អស់ឱកាស, សុំពេលឈឺចាប់មួយគ្រា, បើបងក្បត់ខ្ញុំសូមឱ្យអត់កូនប្រើ, ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់, ក្រែងចិត្តសង្សារចាស់, ពេលគេងលក់ទើបអាចភ្លេចបង, ពុកខ្ញុំជាប៉ូលិសចរាចរណ៍ និងបទចម្រៀងល្បីៗជាច្រើនទៀតផងដែរ។

លោក ប៊ុន រតនា ហៅ សេម ទើបតែទម្លាក់ការងារជា អ្នកដឹកនាំសម្ដែង មកពង្រឹងលើអាជីវកម្មទិញ-លក់រថយន្តដែលមានឈ្មោះថា S-Auto ។ អាជីវកម្មទិញលក់រថយន្តមួយនេះ បានធ្វើឲ្យលោកមានសេដ្ឋកិច្ចកាន់តែប្រសើរជាខ្លាំង ព្រមទាំងមានមុខរបរជាច្រើនទៀត ប៉ុន្តែមុខរបរទាំងនោះមិនត្រូវបានបញ្ចេញឡើយ។
ជាមួយនឹងភាពជោគជ័យរហូតទទួលបានគោរមងារជា ឧកញ៉ាដូចបានរៀបរាប់ខាងលកើនេះ គេឃើញមាន សិល្បករ-សិល្បការិនីជាច្រើន បានសរសេរសារជូនពរ លោកលើបណ្ដាញសង្គម យ៉ាង គគ្រឹកគគ្រេងផងដែរ៕






អត្ថបទ៖ ខុត សីហា
រូបភាព៖ FB